Ep:11(ផ្ទះ...របស់ខ្ញុំ!?)

242 21 0
                                    

ក្រោយពីញាំអាហារនិងដើរលេងជាមួយគ្នាដល់យប់ជ្រៅបន្ដិចរាងក្រាស់ក៏នាំរាងតូចត្រឡប់មកផ្ទះរបស់គេវិញដូចសព្វដង។

(លោកចូលទៅក្នុងសិនទេ!?)រាងតូចសួររាងក្រាស់ពេលគេរៀបចុះពីលើឡាន

(លោកហៅខ្ញុំ!?)យ៉ុនហ្គីសួរបកទៅរាងតូចវិញ

(គឺ...ខ្ញុំគ្រាន់តែចង់ហៅលោកទៅផឹកកាហ្វេមួយកែវប៉ុណ្ណោះដោយសារមេឃយប់ណាស់ទៅហើយខ្ញុំខ្លាចលោកងងុយគេង!)ជីមីន

(បាទ...!)នាយមិនប្រកែកក៏ចូលទៅក្នុងផ្ទះរាងតូចជាមួយគ្នា។

[ផ្ទះរបស់គេនៅតែដដែល!]រាងក្រាស់គិតនៅក្នុងចិត្តទាំងរៀងអស់សំណើចបន្ដិចដោយសារផ្ទះរបស់រាងតូចនៅតែមានរបស់របររាយបាយពេញនឹងដដែល។

(លោកអង្គុយសិនទៅខ្ញុំរៀបពួកវាមួយភ្លែត!)ជីមីនអេះក្បាលខ្លួនឯងខ្មាស់រាងក្រាស់បន្ដិចហើយគេក៏ប្រញាប់រៀបចំរបស់របរដែលរាយបាយដាក់មួយកន្លែងហើយគេក៏ទៅធ្វើកាហ្វេឪ្យរាងក្រាស់។

បន្ដិចក្រោយរាងតូចមកត្រឡប់មកវិញជាមួយនិងកាហ្វេមួយកែវនិងទឹកធម្មតាមួយកែវដោយសារតែយប់ហើយគេមិនចង់ផឹកកាហ្វេនោះទេ។រាងតូចដើរមកអង្គុយក្បែររាងក្រាស់ហើយក៏ចុចតេឡេបញ្ជាបើកទូរទស្សន៍។

(នេះកាហ្វេលោក!)រាងតូចហុចកាហ្វេឪ្យរាងក្រាស់

(អរគុណ...!)យ៉ុនហ្គីទទួលកាហ្វេពីដៃរាងតូច

(លោកមកផ្ទះរបស់ខ្ញុំច្រើនដងហើយតែខ្ញុំដូចគ្នាមិនធ្លាប់ទៅផ្ទះរបស់លោកវិញទាល់តែសោះ!)ជីមីនចុចតេឡេប្ដូរបុស្ដិ៍បណ្ដើរនិយាយជាមួយរាងក្រាស់បណ្ដើរ។

(ចឹងពេលទំនេលោកទៅផ្ទះរបស់ខ្ញុំលេងទៅ!)

(បាន...ផ្ទះរបស់លោកប្រហែលជាស្ងាត់ណាស់ហើយ!)

(មែនហើយព្រោះខ្ញុំរស់នៅតែម្នាក់ឯងនោះទេ!)

(ចុះគ្រួសាររបស់លោក!?)ជីមីនងាកមុខសួររាងក្រាស់ដោយសារតែនាយមិនមែនជាក្មេងកំព្រាដូចជាគេនោះទេមិចក៏នាយមិនរស់នៅជាមួយគ្រួសាររបស់នាយបែរជាទៅរស់នៅម្នាក់ឯងទៅវិញ?

(ពួកគាត់រស់នៅដេហ្គូក្នុងភូមិគ្រិះបុរាណដែលបន្សល់ពីលោកតាទួត!)

រឿង:ᥫ᭡Start loving againᥫ᭡Where stories live. Discover now