+Next Day
(បងទៅណា!?ក្រែងថ្ងៃនេះជាថ្ងៃសម្រាកគេមិនធ្វើការទេ!?)ជីមីនសួររាងក្រាស់ដោយសារតែឃើញនាយស្លៀកពាក់ស្រស់សង្ហារចង់ចេញទៅខាងក្រៅ។
(គឺ...គឺថាបងមានណាត់ជាមួយភ្ញៀវ!បងទៅសិនហើយ!)
យ៉ុនហ្គីរកលេសប្រាប់រាងតូចហើយក៏រត់ចេញទៅខាងលឿន។[គាត់មើលទៅប្រញាប់ប្រញាលខ្លាំងណាស់ ដូចជាមានរឿងអ្វីមួយសំខាន់ខ្លាំងណាស់អញ្ចឹង!]ជីមីនឈរធ្វើម្ហូបបណ្ដើរឧទានឡើងបណ្ដើរ
[រឺមួយ...គាត់មានថ្មីទេដឹង!?មិនអាចទេគាត់ទើបតែនិយាយកាលពីយប់មិញទេថាគាត់ស្រឡាញ់ខ្ញុំណាស់...
ប៉ុន្ដែនៅក្នុងវិដេអូដែលខ្ញុំបានមើលគេបាននិយាយថាបើប្ដីរបស់យើងចាប់ផ្ដើមខុសប្លែកពីធម្មតានោះមានន័យថាគេមានថ្មីហើយ...!]ជីមីនផាំងស្មារតីភ្លាមៗពេលនឹកឃើញដល់ទង្វើដែលរាងក្រាស់បានធ្វើដាក់គេកាលពីម្សិល
មិញ។(មិនអាចទេៗ!)ជីមីននិយាយពាក្យដដែលៗឡើងញ័របបូរមាត់អស់ទៅហើយគេមិនចង់ជឿលើការគិតរបស់ខ្លួមឯងដោយគ្មានភុស្ភតាងនោះទេ។
ពេលដល់ម៉ោងទៅយកកូនចេញពីសាលារាងតូចក៏ប្រញាប់បើកឡានទៅយកកូននៅឯសាលា។ពេលុកមីនយ៉ុនហើយគេក៏ប្រញាប់មកផ្ទះវិញហើយក៏ជិះកាត់ហាងដែលគេបានឃើញកាលពីម្សិលមិញ...។
(ម៉ាក់ម៉ាក់!នោះគឺប៉ាប៉ា...!)មីនយ៉ុនចង្អុលទៅកាន់រាងក្រាស់ដែលនៅខាងក្រៅហាង
(ឯណា!?)ជីមីនងាកទៅមើលតាមដៃរបស់កូន
(នោះ!ប៉ាប៉ាកំពុងនិយាយជាមួយបងស្រីមួយនោះ!)
មីនយ៉ុន(......!)ជីមីនមិនតបពេលបានឃើញរាងក្រាស់កំពុងតែនិយាយជាមួយនិងស្រីម្នាក់ថែមទាំងសើចសប្បាយជាមួយគ្មាទៀតផង។ទឹកភ្នែកដែលខំទប់មកពីផ្ទះក៏ជ្រាបចេញមកដោយគ្មានមូលហេតុ។ទោះបីមិនទាន់ដឹងថារាងក្រាស់និងស្រីម្នាក់នោះជាអ្វីនិងគ្នាក៏ដោយប៉ុន្ដែវាធ្វើឪ្យបេះដូងរបស់គេឈឺខ្លាំងណាស់...ឈឺដូចគេចាប់ហែកជាជំរែកៗយ៉ាងចឹង...។
(ម៉ាក់ម៉ាក់មិចក៏យំចឹង!?)មីនយ៉ុនសួរ
(គឺធូលីចូលភ្នែក...ម៉ាក់មិនអីទេ!)ជីមីនប្រញាប់ជូតទឹកភ្នែករបស់គេចេញហើយក៏បន្ដបើកឡានទៅមុខទៀតរហូតដល់ផ្ទះ។គេមានសំណួរច្រើនណាស់ចង់សួររាងក្រាស់ពេលនាយត្រឡប់មកផ្ទះវិញ។