ពេលវេលាកន្លងផុតទៅយ៉ាងឆាប់រហ័សត្រឹមមួយពព្រិចភ្នែកសោះ5ឆ្នាំបានកន្លងផុតទៅហើយចំណែកលោកតាមីនក៏បានលាចាកលោកនេះទៅដូចគ្នា។
(មីនយ៉ុនអ្ហា៎!កុំរត់លឿនពេកកូនប្រុស!)ជីមីនស្រែកហៅអ្នកជាកូនទាំងក្ដីបារម្ភដោយសារក្មេងម្នាក់នេះរត់មិនខ្ចីខ្លាចដួលនោះទេ។
(អូនមិនបាច់រត់តាមគេទេ ឪ្យគេរត់ទៅ!)យ៉ុនហ្គីចូលមកហាមឃាតប្រពន្ធ
(តែអូនខ្លាចគេរត់ដួល!)
(បងមានវិធី!)យ៉ុនហ្គីញញឹមចុងមាត់មានល្បិច
(អ្នកណាគេចង់ទៅលេងលោកតាខ្លះ!?)យ៉ុនហ្គី
ស្រែកយ៉ាងលឺដើម្បីឪ្យកូនប្រុសរបស់នាយបានលឺ។(កូន!!!)មីនយ៉ុនលើកដៃឡើងយ៉ាងលឿនហើយគេក៏រត់មករករាងក្រាស់។
(ហីយ៉ា!ចង់ទៅលេងលោកតារឺមួយក៏ចង់ទៅលេងជាមួយអូនឆេស៑ូឪ្យប្រាកដទៅ!?)ជីមីនចំកោងខ្នងសួរអ្នកជាកូន
(ចង់ទៅលេងជាមួយអូនឆេស៑ូ!ហិហិ!)មីនយ៉ុនសើចកក្អឹកពេលនឹកឃើញដល់ម្ចាស់ចិត្តរបស់គេដែលត្រូវជា
កូនរបស់ស៑ូយ៉ុននិងឆេយ៉ុន។(តោះទៅរៀបឥវ៉ាន់!)យ៉ុនហ្គីលើកកូនប្រុសឡើងពរនៅក្នុងដៃចំណែកដៃម្ខាងទៀតក៏គៀកចង្កេះតូចស្ដើងរបស់រាងតូចដើរចូលទៅខាងក្នុងផ្ទះ។ពួកគេបានរើមកនៅទីក្រុងវិញនៅប៉ុន្មានឆ្នាំមុនហើយរស់នៅក្នុងផ្ទះចាស់របស់រាងតូចយ៉ាងមានក្ដីសុខបែបសាមញ្ញ។
ក្រោយពីរៀបចំឥវ៉ាន់រួចរាល់ហើយពួកគេក៏ចេញដំណើរទៅដេហ្គូ។បន្ទាប់ពីប៉ុន្មានម៉ោងបានកន្លងផុតទៅពួកគេក៏បានមកដល់ដេហ្គូក្នុងភូមិគ្រិះដ៏ធំស្កឹមស្កៃ។
(ប៉ាប៉ាឯណាអូនឆេស៑ូ!?)គ្រាន់តែមកដល់ភ្លាមអាល្អិតកំពូលខូចក៏សួររកឆេស៑ូសំណព្វចិត្តរបស់គេភ្លាម។
(គេប្រហែលជានៅខាងក្នុង!)ជីមីនបើកទ្វារចុះពីលើឡានហើយងាកទៅប្រាប់អ្នកជាកូន
(កូនទៅរកអូនឆេស៑ូហើយណា!?ប៉ាប៉ាកុំភ្លេចយកវ៉ាលីអូនមកផងណា!)អាល្អិតមីនយ៉ុនផ្ដែផ្ដាំរួចហើយក៏រត់ត្រុយញាប់ជើងស្អេកចូលទៅក្នុងផ្ទះ។