(ទឹកពុះហើយ!)ជីមីនទាញស្មារតីពីការថើបមកវិញហើយរុញរាងក្រាស់ចេញពេលឃើញទឹកពុះស្ទើតែរីកអស់ពីកំសៀវទៅហើយ។
(យប់នេះបងសុំថើបទៀតណា!)យ៉ុនហ្គីដើរទៅបិទភ្លើងទឹកហើយនាយក៏ត្រឡប់មកប្រាប់រាងតូចវិញ។
(មិចក៏បងចូលចិត្តថើបមាត់របស់អូនម្ល៉េះ!?វារីកកាន់តែធំដោយសារតែបងនិងហើយ!)ជីមីន
(មកពីមាត់របស់អូនគួរឪ្យស្រឡាញ់ពេក...!)យ៉ុនហ្គី
ញញឹមដាក់រាងតូចមុននិងឆ្លៀតឪកាសពេលរាងតូចមិនចាប់អារម្មណ៍នាយក៏អោនទៅថើបមាត់របស់គេមួយខ្សឺតទៀត។(ទៅធ្វើមីរបស់បងឪ្យហើយទៅ!)ជីមីនរុញរាងក្រាស់ឪ្យទៅធ្វើមីរបស់នាយបន្ដទៀត
(បាទ...!)យ៉ុនហ្គីសើចលិបភ្នែកដាក់រាងតូចរបៀបញោះគេលេង
+Night
យ៉ុនហ្គីបាននាំរាងតូចដើរមើលផ្ទះរបស់នាយគ្រប់ទីកន្លែងមានបន្ទប់ហាត់ប្រាណដែលមានឧបករណ៍ហាត់ជាច្រើបមុននិងលើដំបូលមានអាងហែលទឹកដ៏ធំមួយ
ទៀត។(មួយថ្ងៃបងហាត់ប្រាណប៉ុន្មានម៉ោង!?)ជីមីនសួររាងក្រាស់
(កន្លះម៉ោង!)
(ហ្អាស៎!?តែកន្លះម៉ោងទេតែហេតុអីមករាងកាយរបស់បងមាំមួនយ៉ាងនេះ!?)ជីមីនឈប់ដំណើររបស់គេហើយសួររាងក្រាស់
(បងក៏មិនដឹងដូចគ្នា វាប្រហែលជាធម្មជាតិហើយ!)
(អយុតិធម៌ណាស់ក្នុងមួយថ្ងៃអូនហាត់ប្រាណឡើងពីរម៉ោងតែមើលរាងរបស់អូនចុះ!)ជីមីនអោនទៅមើលរាងតូចស្ដើងរបស់គេទាំងពេបមាត់មិនសុខចិត្ត។
(បងហាត់តែកន្លះម៉ោងពិតមែនប៉ុន្ដែបងហាត់លើកដុំដែក150kg20នាទីនិងអាវង់10នាទី!)
(តែយ៉ាងណាក៏បងមិនគួរមាឌធំជាងអូនដល់ថ្នាក់នេះដែរ
មិនកើតទេ អូននាំបងទៅពិនិត្យមើលសិនទើបបាន!)ជីមីនចាប់អូសដៃរាងក្រាស់ចូលបន្ទប់ធ្វើឪ្យរាងក្រាស់លេច
ចេញស្នាមញញឹមដោយសារតែគិតថារាងតូចប្រហែលជាចង់ធ្វើរឿងនោះជាមួយនាយ...។(ដោះអាវរបស់បងទៅ!)ជីមីនដាក់ខ្លួនអង្គុយលើពូកហើយប្រាប់រាងក្រាស់ឪ្យដោអអាវរបស់នាយរាងក្រាស់មិនចាំយូរនាយក៏ដោះអាវគេងយប់របស់នាយចេញបង្ហាញរាងកាយដ៏សែនមាំមួនដើមទ្រូងហាប់ណែននិងមានក្បាលពោះប្រាំមួយកង់។