ប៉ុន្មានថ្ងៃក្រោយរាងតូចក៏បានត្រឡប់មកធ្វើការវិញដូច
ធម្មតាតែអ្វីដែរមិនធម្មតានោះគឺរាងតូចចាប់ផ្ដើមគេចចេញពីរាងក្រាស់មិនហ៑ានសម្លឹងចំកែវភ្នែករបស់នាយទៀតឡើយ។(ជម្ងឺរបស់លោកយ៉ាងមិចទៅហើយ!?)បុគ្គលិកស្រីម្នាក់ដើរមកសួររាងតូចពីជម្ងឺរបស់គេដោយសារតែថ្ងៃមុនរាងក្រាស់បានបីគេរត់ឆ្លេឆ្លាពេលគេធ្វើពុតជាសន្លប់។
(ខ្ញុំបានធូរច្រើនហើយ អរគុណណាស់ដែលបានបារម្ភ!)
ជីមីនញញឹមដាក់នាងបន្ដិច(ខ្ញុំឃើញលោកខំប្រឹងធ្វើការខ្លាំងណាស់ លោកគួរតែរកពេលសម្រាកខ្លះកុំខំប្រឹងពេកអីគិតពីសុខភាពខ្លួនឯងផងណា!)
(បាទ អរគុណ!)រាងតូចញញឹមស្រស់ដាក់នាងទាំងមិនដឹងថាមានក្រសែភ្នែកមួយកំពុងតែសម្លឹងមកមើលគេជាមួយនិងសេចក្ដីប្រចណ្ឌ័នោះទេ។
(លោកប្រធាន!)សេជីដើរចូលមកហៅរាងក្រាស់ដែលអង្គុយថ្មឹងដូចគល់ឈើភ្នែកសម្លឹងមើលទៅកញ្ចក់បង្អួច។
(មិចក៏មិនគោះទ្វារ!?)យ៉ុនហ្គីជ្រួញចិញ្ចើមសួរនាយ
(ខ្ញុំបានគោះទ្វារច្រើនដងហើយតែមិនឃើញលោកឆ្លើយតបទើបខ្ញុំបើកចូល!)សេជី
(លើកក្រោយបើមិនឃើញខ្ញុំឆ្លើយកុំចូលមកទៀត!)
យ៉ុនហ្គីសម្លឹងមុខរបស់នាងដោយក្រសែភ្នែកមុតស្រួច
និងសម្លេងត្រជាក់ស្រេបប្រៀបដូចជាទឹកកកនៅអង់តាក់ទិច។(ចា៎...នេះជាឯកសាររបស់លោក!)សេជីដាក់ឯកសារចុះនៅលើតុ
(ចេញទៅ...ខ្ញុំចង់នៅតែម្នាក់ឯង!)យ៉ុនហ្គីប្រាប់នាងហើយនាយក៏បិទភ្នែកងើយក្បាលទៅផ្អែកខ្នងកៅអុី។
(លោកប្រធានឈឺក្បាលមែនទេ!?លោកយាយរបស់ខ្ញុំគឺជាអ្នកម៉ាស្សាដ៏ជំនាញហើយខ្ញុំក៏បានរៀនពីរបៀប
ម៉ាស្សាខ្លះពីគាត់ផងដែរ...បើលោលមិនយល់ទាស់ទេខ្ញុំអាចម៉ាស្សាជូនលោកប្រធានបានណា!)សេជីមិនឃើញរាងក្រាស់ឆ្លើយតបនាងក៏ដើរទៅក្រោយខ្នងរាងក្រាស់ហើយលូកដៃទៅស្ទាបស្មាររបស់នាយ។តែក៏ត្រូវរាងក្រាស់ចាប់ដៃរបស់នាងជាប់...+Skip
(ជីមីន...ជីមីន...ឈប់សិន...!)ស៑ុនជីជាលេខារបស់រាងក្រាស់ស្រែកឃាតរាងតូចដែរកំពុងតែដើរទៅកន្លែងឆុងកាហ្វេ។