+ភូមិគ្រិះមីន
ជីមីនបានចេញពីមន្ទីរពេទ្យនិងត្រឡប់មកស្នាក់នៅក្នុង
ភូមិគ្រិះមីនវិញ។(លោកតាមកវិញហើយ!)ស៑ូយ៉ុនឧទានឡើងពេលឃើញឡានរបស់លោកតាបើកចូលមកដោយសារតែប៉ុន្មានថ្ងៃមកនេះលោកតាតែងតែចេញទៅក្រៅរហូតដល់ពេល
ល្ងាចទើបត្រឡប់មកវិញហើយក៏គ្មានអ្នកណាដឹងតែថាលោកតាទៅណា...។លោកតាមីនដើរចូលមកខាងក្នុងទាំងមានកាន់ឈើច្រត់ដោយសារជើងរបស់គាត់នៅមិនទាន់អាចដើរវិញបានធម្មតានោះទេ។
(យ៉ុនហ្គីឡើងមកជួបលោកតានៅក្នុងបន្ទប់ហើយនាំគេមកផង!)លោកតាថាហើយគាត់ក៏ដើរឡើងទៅបន្ទប់ដាក់សៀវភៅរបស់គាត់ជាបន្ទប់ហាមឃាតមិនឪ្យអ្នកណាចូលឡើយបើគ្មានបញ្ជាពីលោកតា។
(គាត់ហៅពួកយើងទៅធ្វើអី!?)ជីមីនសួររាងក្រាស់
(បងក៏មិនដឹងដែរ!)យ៉ុនហ្គីក្រវីក្បាលមិនដឹងតែពួកគេក៏ប្រញាប់ឡើងទៅជួបលោកតានៅបន្ទប់សៀវភៅដោយ
សារតែមិនចង់ឪ្យលោកតារងចាំយូរ។ទុក~~ទុក~~~
(លោកតា!ពួកខ្ញុំមកហើយ!)រាងក្រាស់គោះទ្វារហើយនិយាយប្រាប់អ្នកនៅខាងក្នុង
(ចូលមក...!)
ទ្វារបន្ទប់កយបានបើកឡើងហើយរាងក្រាស់នោងរាងស្ដើងក៏ដើរចូលទៅខាងក្នុងជាមួយគ្នាទាំងមានអារម្មណ៍ភិតភ័យបន្ដិចបន្ដួចដោយសារតែពួកគេមិនដឹងថាលោក
តាហៅពួកគេក្នុងគោលបំណងអ្វីនោះទេ។(នេះជារូបលោកយាយរបស់ឯង...!)លោកតាមីនបើកសៀវភៅគ្របរូបថតហើយគាត់ក៏បានបង្ហាញពីរូបរបស់ប្រពន្ធរបស់គាត់។
(ហេតុអីឪ្យខ្ញុំមើលរូបលោកយាយ!?)យ៉ុនហ្គីសួរ
(ពីព្រោះឯងមិនដែលឃើញលោកយាយរបស់ឯងនិងហើយអាល្ងង់ទើបយើងឪ្យឯងបានឃើញ...!)លោកតាមីនចងចិញ្ចើមស្រែកដាក់រាងក្រាស់តែគាត់ក៏សម្រួលអារម្មណ៍ខ្លួនឯងវិញព្រោះគោលបំណងដែលគាត់ហៅពួកគេមកនេះគឺមិនមែនចង់ស្ដីឪ្យពួកគេនោះទេ។
(បើគ្មានលោកយាយរបស់ឯងប្រហែលពេលនេះឯងក៏មិនបានចាប់កំណើតមកឃើញពិភពលោកមួយនេះដែរ
ឯងប្រហែលជាមិនដឹងទេថានាងពិតជាស្រស់ស្អាតណាស់កាលជំនាន់បោះនាងគឺជាអ្នកចម្រៀងដ៏ល្បីល្បាញនិងមានប្រជាប្រិយម្នាក់មានប្រុសច្រើនណាស់ដែរស្រឡាញ់នាងប៉ុន្ដែនាងបែរជាមានប្ដីដែលមិនស្រឡាញ់នាងទៅវិញ...ព្រោះបេះដូងរបស់គេមិនដែលប្រគល់ឪ្យនាងតាំងពីដំបូងមកម្ល៉េះ!)លោកតាមីននិយាយពីរឿងរបស់គាត់ប្រាប់ពួកគេចំណែកពួកគេទាំងពីរវិញក៏មិនហ៑ាននិយាយអ្វីក្រៅពីឈរស្ដាប់លោកតាឡើយ។