(នែ៎!?កុំចូលមកជិតខ្ញុំ!)លោកតាយ៉ូនដើរខិតទៅក្រោយតាមជំហ៑ានរបស់លោកតាមីន។
(ជីយ៉ូនតើពិតជាអូនមែនរឺ!?)លោកតាមីនលូកដៃទៅប៉ះផ្ទៃមុខដែលសុតតែស្នាមជ្រាយជ្រួញ។
(តាឯងនិយាយអី!?កុំយកដៃនេះមកប៉ះខ្ញុំ!)លោកតាយ៉ូន
ក្រវ៉ាសដៃរបស់លោកតាមីនចេញ(អូនមិនចាំបងទេរឺ!?បងគឺយ៉ុនហ្យុងណា...!)
(យ៉ុនហ្យុង...!?)លោកតាយ៉ូនចាប់ផ្ដើមរងាប់អារម្មណ៍ហើយគាត់ក៏សង្កេតមើលរបស់លោកតាមីនយ៉ាងយកចិត្តទុក្ខដាក់។
(លោកតាយ៉ូនហេតុអីមកទីនេះ!?តោះទៅបន្ទប់ពួកយើងវិញ!)ក្មេងប្រុសវ័យជំទង់ម្នាក់ដើរមកនាំលោកតាយ៉ូនត្រឡប់ទៅវិញ។
(សុំទោសផងដែលមករំខានពួកលោក!)ក្មេងម្នាក់នោះអោនគម្នាប់បន្ដិចហើយគេក៏នាំលោកតាយ៉ូនចេញទៅ។
ចំណែកលោកតាមីនវិញក៏មិនអាចហាមឃាតបានដោយសារតែពេលងាកមើលអ្នកផ្សេងទៀតនភក្នុងបន្ទប់ពួកគេសម្លឹងមើលគាត់គ្រប់គ្នាៗដោយក្រសែភ្នែកមានចម្ងល់និងមានសញ្ញាសួរលោតពេញខួរក្បាល។
(យើងទៅវិញហើយ មន្ទីរពេទ្យនេះធំក្លិនស្អុយថ្នាំដល់ហើយ!)លោកតាមីនរកលេសត្រឡប់ទៅវិញដោយសារតែមិនអាចទ្រាំនិងក្រសែភ្នែករបស់យ៉ុនហ្គី លោកមីននិងលោកស្រីមីនបាន។
(ឈប់សិនៗ...លោកតាមិនទាន់ចង់ចូលបន្ទប់វិញទេ!?)
លោកតាយ៉ូនប្រកែកមិនព្រមចូលបន្ទប់វិញ(លោកតាត្រូវចូលទៅលេបថ្នាំឪ្យបានទៀងពេលតាមសម្ដីរបស់គ្រូពេទ្យមិនចឹងទេជម្ងឺលោកតានិងរើឡើងជាមិន
ខាន!)(លោកតាមានស្មារតីនឹងនរណាស់ ឯងកុំបារម្ភអី!)
(លោកតាកុំរឹងទទឹងពេក ខ្ញុំជិតដល់ម៉ោងទៅរៀនហើយ!)
សេយ៉ូដែលត្រូវជាចៅប្រុសរបស់បងប្រុសលោកតាយ៉ូន
ដោយសារតែលោកតាយ៉ូនគ្មានកូនចៅទើបសេយ៉ូនមកមើលថែគាត់។(តាអាចមើលថែខ្លួនឯងបាន ឯងទៅរៀនទៅ!)លោកតាយ៉ូនដើរចូលទៅក្នុងបន្ទប់សម្រាករបសគាត់
+Night
(ជីមីនហា៎...មិចក៏អូនគេងយូរម្ល៉េះ!?បងនឹកអូនខ្លាំងណាស់!)យ៉ុនហ្គីអង្គុយនៅក្បែរគ្រែរាងតូចកាន់ដៃរបស់រាងតូចហើយក៏ថើបខ្សឺតៗនាយពិតជានឹកក្លិនរបស់គេនឹកសម្លេងរបស់គេនិងនឹកអ្វីៗគ្រប់យ៉ាងដែរជារាងតូច។