Ep:04(វាជារឿងរបស់ខ្ញុំទេ...!)

368 41 3
                                    

+Home jimin

ពេលត្រឡប់មកដល់ផ្ទះវិញរាងតូចក៏ចូលទៅក្នុងបន្ទប់របស់គេហើយទៅរកកន្លែងសាកបញ្ចូលថ្មថាមពលគឺគ្រែគេងរបស់គេ។

[ខ្ញុំចង់មានអ្នកធ្វើអីឪ្យញាំពេលមកពីធ្វើការវិញខ្លាំងណាស់!]រាងតូចដេកគិតនៅក្នុងចិត្តទាំងទឹកមុខក្រៀមក្រំ
គេមិនបាននឹកដល់អតីតមិត្តប្រុសចាស់របស់គេសូម្បីបន្ដិចនោះទេព្រោះគេបានឆ្អែតឆ្អន់និងទង្វើរបស់ប្រុសម្នាក់នោះទៅហើយ។ពេលនេះគោលដៅតែមួយគត់របស់គេគឺខំធ្វើការរកលុយដើម្បីវះកាត់ដុំសាច់មហារីកក្នុងខួរក្បាលរបស់គេដែរកំពុងតែរីកធំទៅៗ។

ហើយក្រោយពេលដែរព្យាបាលដុំសាច់មហារីករបស់គេរួចគេក៏សន្សំលុយដើម្បីបង្កើតហាងផ្កាមួយដោយខ្លួនឯងនិងរស់នៅយ៉ាងមានក្ដីសុខមិនខ្វល់ពីអ្វីទាំងអស់។តែការពិតវាមិនងាយដូចការគិតនោះទេ។

ដេកគិតយូរទៅៗរាងតូចក៏ដេកលក់ដោយមិនដឹងខ្លួនទាំងមិនទាន់បានទៅសម្អាតខ្លួន។

______________________________

(ឯងគឺជាចំណីរបស់យើងកុំគិតថាអាចរត់ចេញពីក្រញាំដៃរបស់យើងបានឪ្យសោះ!)នៅក្នុងសុបិន្ដរបស់រាងតូចគឺ
កំពុងតែឃើញរាងក្រាស់យ៉ុនហ្គីជាសត្វចចកមានត្រចៀក ចង្គូមនិងក្រចកជើងស្រួចៗកំពុងតែរត់ដេញតាមគេដែរជាកូនទាកម្សត់។

(អ្ហាយយ៎...អត់ទេ...!)កូនទាតូចជីមីនរត់ញាប់ជើងស្អេកតែគេត្រឹមតែជាកូនទាតូចមួយប៉ុណ្ណោះមិចនិងអាចរត់ឈ្នះចចកដ៏កំណាចម្នាក់នេះបានទៅ?

(ហាស៎ហា៎...ចាប់ឯងបានហើយ!)ចចកកំណាចហក់ទៅសង្ក្រប់ពីលើរាងតូចហើយហាមាត់លេបត្របាក់កូនទាតូចចូលទៅក្នុងមាត់ត្រឹមមួយម៉ាត់។

(អាយយយយយ៎...ជួយផង!)ជីមីនស្ទុះក្រោកកន្រ្ដាក់
ខ្លួនភ្លាមៗដូចមានអ្វីមកចាប់ទាញគេឡើងយ៉ាងចឹង។រាងតូចបែកញើសហូរតាមជើងសក់ដោយសារតែភ័យខ្លាចនិងសុបិន្ដមុននេះ។

(ធ្វើបាបនៅខាងក្រៅមិនអស់ចិត្តនៅមកធ្វើបាបដល់ក្នុងសុបិន្ដទៀត លោកឯងចាំមើលទៅ!)ជីមីនក្ដាប់ដៃខឹងជាមួយរាងក្រាស់យ៉ាងខ្លាំង។គេមិនដែលខឹងអ្នកណាខ្លាំងដូចជារាងក្រាស់នេះទេ។

រឿង:ᥫ᭡Start loving againᥫ᭡Where stories live. Discover now