+សុបិន្ដ
(បងយ៉ុនហ្យុង...!)សម្លេងដ៏ស្រទន់ដែលនៅដក់ជាប់នៅក្នុងខួរក្បាលរបស់លោកតាមីនមិនអាចបំភ្លេចបាន បានបន្លឺឡើងហៅឈ្មោះរបស់គាត់ជាមួយនិងស្នាម
ញញឹមនៅក្រោមដើមឈើដ៏ធំមួយនោះ។(ជី...យ៉ូន...!?)លោកតាមីនដែលស្ថិតនៅក្នុងពេលវ័យក្មេងបានបោះជំហ៑ានទៅរកជីយ៉ូនដែលនៅក្រោមដើមឈើមួយនោះកំពុងរងចាំគាត់។
(បងមកវិញហើយហ្អេស៎!?អូនរងចាំបងយូរណាស់បងមានដឹងទេថាអូននៅម្នាក់ឯងឯកាខ្លាំងណាស់...!)
(ឪ្យបង...សុំទោស...!)យ៉ុនហ្យុងពោលពាក្យសុំទោសទៅកាត់អ្នកនៅចំពោះមុខទាំងអួលដើម កពេលបាន
ឃើញជីយ៉ូនកាលពីនៅពីក្មេងវិញ។(បងមិនគួរសុំទោសអូនទេ...ក្រែងនេះជាការសន្យារបស់ពួកយើងមិនចឹងរឺ!?ការសន្យាត្រូវតែធ្វើឪ្យបានទោះបីវាយូរយ៉ាងណាក៏ដោយ...!)ជីយ៉ូនចូលទៅចាប់ដៃរបស់យ៉ុនហ្យុងជាមួយនិងស្នាមញញឹមយ៉ាងស្រទន់គួរឪ្យស្រឡាញ់បំផុត។
(តើអូនមិនខឹងនិងបងដែរឪ្យអូនរងចាំយូរយ៉ាងនេះទេ!?)
យ៉ុនហ្យុងសួររាងតូច(ទេ...!ទោះបីត្រូវរងចាំបងរហូតដល់ស្លាប់ក៏អូននៅតែចង់រងចាំបងដែរហើយអូននិងមិនស្ដាយក្រោយចំពោះរឿង
នេះឡើយ...!)ជីយ៉ូននិយាយបណ្ដើររាងកាយរបស់គេក៏ចាប់ផ្ដើមរសាត់ទៅបណ្ដើរ។(ជីយ៉ូន!តើអូនចង់ទៅណា!?ពួកយើងទើបតែបានជួបគ្នាវិញទេ...!?)យ៉ុនហ្យុងចាប់ទាញជីយ៉ូនមកអោបយ៉ាងណែនដូចជាខ្លាចបាត់បង់គេខ្លាំងណាស់។
(អូនក៏មិនចង់ដែរ...តែវាដល់ពេលដែលពួកយើងត្រូវទៅពិភពមួយទៀតរស់នៅជាមួយគ្នាគ្មានអ្នកណាម្នាក់មកបំបែកពួកយើងទៀតឡើយ...!)ជីយ៉ូនយកដៃទៅក្រសោបមុខរាងក្រាស់ហើយអង្អែលថ្នមៗ។
(សូមយកបងទៅផង...បងមិនចង់បាត់បង់អូនម្ដងទៀតទេ...ហិក...ហិក...!)បុរសដែលធ្លាប់ដែលមានចិត្តរឹងទទឹងពេលនេះក៏ចេះឈឺចាប់ចេះស្រក់ទឹកភ្នែកពេលដែលឃើញមនុស្សដែលខ្លួនឯងស្រឡាញ់ចាប់ផ្ដើមរសាត់ទៅបន្ដិចម្ដងៗ។
(បងនៅមិនទាន់អាចទៅជាមួយអូនបានទេ បងនៅមានរឿងមួយទៀតដែលបងត្រូវបញ្ចប់...!)