ចុងក្រោយមីនយ៉ុនក៏យល់ព្រមត្រឡប់មកទីក្រុងសេអ៑ូលជាមួយរាងក្រាស់និងរាងតូចវិញដោយឆេស៑ូបានប្រគល់តុក្កតាសំណព្វចិត្តរបស់គេឪ្យទើបអាល្អិតមីនយ៉ុនយល់ព្រមត្រឡប់មកវិញ។
_____________________________
ប៉ុន្មានខែក្រោយមកខែនេះគឺជាខែដប់ដែលត្រូវជាខែតុលា។
+In car
(បាយបាយ!ម៉ាក់ម៉ាក់!)មីនយ៉ុនបើកទ្វាចុះពីលើឡានហើយបកដៃលាម៉ាក់ម៉ាក់របស់គេ។
(សំណាងល្អណាកូន!)ជីមីនបកដៃលាអ្នកជាកូនពេលឍើញគេចូលដល់ក្នុងសាលារៀនហើយរាងតូចក៏បើកឡានត្រឡប់ទៅផ្ទះវិញ។ឡាននេះគឺជាឡានដែលរាងក្រាស់ទិញឪ្យគេថែមទាំងជាអ្នកបង្រៀនគេឪ្យចេះបើកទៀតផង។
កំពុងតែបើកឡានត្រឡប់ទៅផ្ទះវិញសុខៗរាងតូចក៏ជិតកាត់ហាងមួយកន្លែងដែលគេទើបតែសាងសងរួចប៉ុន្ដែនៅមិនទាន់បើកដំណើរការនៅឡើយទេ។
[បើនោះជាហាងរបស់ខ្ញុំ ខ្ញុំនិងដាក់ដាក់លក់ផ្កាមិនខាន!]
ជីមីនឧទានឡើងនៅក្នុងចិត្ត[ហឹមម៎!តែបើនោះជាហាងរបស់ខ្ញុំមែន ខ្ញុំមានពេលឯណាមើលមីនយ៉ុនទៅ!?]ជីមីនដកដង្ហើមធំហើយសួរខ្លួនឯង។រាងតូចបញ្ឈប់ការគិតរបស់ខ្លួនហើយបើកឡានចេញទៅ។
+skip
(នៅសល់តែប៉ុន្មានថ្ងៃទៀតដល់ថ្ងៃកំណើតប្រពន្ធរបស់ខ្ញុំហើយ សូមលោកជួយរៀបចំវាឪ្យបានលឿនទាន់ថ្ងៃនោះផងណា!)យ៉ុនហ្គីប្រាប់វិស្វករដែលមកសាងសងហាងមួយនេះដែលធ្វើនៅលើដីដែលលោកតាមីនបានប្រគល់ឪ្យនាយ។នាយមានគម្រោងចង់យកហាងមួយនេះធ្វើជាកាដូថ្ងៃកំណើតរាងតូចនៅពេលខាងមុននេះ។
(បាទ លោក!ពួកយើងនិងពន្លឿនការសាងសង់ឪ្យរួចមុនថ្ងៃនោះ!)
(អរគុណលោកណាស់!ចឹងខ្ញុំលាទៅធ្វើការសិនហើយចំណែកកន្លែងនេះខ្ញុំពឹងលើលោកហើយ!)យ៉ុនហ្គី
បន្លឺឡើងដោយក្ដីរីករាយពេលស្រមៃដល់នឹកមុខរបស់រាងតូចនៅថ្ងៃដែលគេបានឃើញហាងមួយនេះ។ដោយ
សារតែក្ដីស្រមៃរបស់រាងតូចគេចង់មានហាងលក់ផ្កាមួយដែលជារបស់គេ។[ជីមីនប្រគល់ជាចូលចិត្តវា!]យ៉ុនហ្គីដើរចេញមករកឡានដោយស្នាមញញឹម។រាងក្រាស់ឡើងឡានហើយបើកចេញទៅក្រុមហ៑ុនធ្វើការរបស់នាយ។