(ធំណាស់!!!)មីនយ៉ុនស្រែកផ្លាតសម្លេង
(កើតអីនិងកូន!?)ជីមីនសួរអ្នកជាកូន
(មិនអាចទៅរួចទេ...ហិក...ហិក...!)មីនយ៉ុនស្រែកយំមិនសុខចិត្ត
(មិនអាចទៅរួចរឿងអី!?)រាងក្រាស់យ៉ុនហ្គីដើរមកសួរពេលលឺសម្លេងរបស់កូនស្រែកយំ។
(ប៉ាប៉ានិយាយថាបើកូនខំញាំហើយគេងគ្រប់គ្រាន់កូននិងធំមែនទេ!?ហិក...តែពេលនេះអូនឆេស៑ូគេធំជាងកូនទៀត...ហិក...ហិក...!)អាល្អិតក្បាលខូចមីនយ៉ុនស្រែកយំមិនសុខចិត្ត
(អូរ៎ៗ!កុំយំអីណាកូនប្រុសប៉ា!)យ៉ុនហ្គីលើកកូនមកពរនៅក្នុងរង្វង់ដៃ
(ហិក...ហិក...!)មីនយ៉ុននៅតែអណ្ដឺតអណ្ដក់មិនព្រមបាត់
(កុំយំអីមីនយ៉ុន!កូនមើលឆេស៑ូគេចង់យំដែរហើយ!)
យ៉ុនហ្គីជូតទឹកភ្នែកដែរហូរកាត់ផែនថ្ពាល់របស់អ្នកជាកូនចេញ។(ប៉ាប៉ាដាក់កូនចុះមក!)មីនយ៉ុនសម្អាតទឹកភ្នែករបស់គេហើយគេក៏ប្រាប់រាងក្រាស់ឪ្យដាក់គេចុះ។
(អូឆេស៑ូ...!?)មីនយ៉ុនឧទានហៅឈ្មោះរបស់ឆេស៑ូ
(បងស្អប់អូនមែនទេ...!?ក្រែងបងមីនយ៉ុនថានិងលេងជាមួយអូនពេលអូនមកលេងបងនោះអី!?)ឆេស៑ូនិយាយបណ្ដើរស្រក់ទឹកភ្នែកបណ្ដើរ
(មិនមែនចឹងទេ!បងមិនថាស្អប់ឆេស៑ូឡើយ...បងគ្រាន់តែភ្ញាក់ផ្អើលបន្ដិចប៉ុណ្ណោះ!)មីនយ៉ុន
(ពិតមែនរឺ!?)
(បាទ...ផ្កានេះឪ្យបងមែនទេ!?)មីនយ៉ុនសួរពីផ្កាដែរនៅក្នុងដៃរបស់ឆេស៑ូ
(បាទ...!)
(អរគុណណា...វាស្អាតណាស់!)មីនយ៉ុនទទួលផ្កាពីដៃរបស់ឆេស៑ូយកមកហិតស្រង់ក្លិបបន្ដិច។
(បើអស់អីហើយពួកយើងទៅញាំអីទៅ!?)យ៉ុនហ្គីសួរ
ក្មេងៗ(បាទ តោះឆេស៑ូ!)មីនយ៉ុនហុចដៃឪ្យឆេស៑ូកាន់ហើយពួកគេក៏ដើរចូលទៅកន្លែងកម្មពិធីទាំងអស់គ្នា។
(ក្មេងៗនេះចំមែន!)យ៉ុនហ្គីក្រវីក្បាលហួសចិត្ត
(មិនមែនបងជាអ្នកបង្រៀនទេរឺ!?)ជីមីនងាកមកសម្លក់រាងក្រាស់ថ្លៃ