ក្រោយពីរាងតូចបានចេញទៅផុតរាងក្រាស់ក៏ប្រញាប់ខលហៅលេខារបស់នាយមកជួបយ៉ាងលឿន។
(លោកប្រធានមានការអីហៅខ្ញុំប្រញាប់ប្រញាលយ៉ាង
នេះ!?)ស៑ុនជីសួរជាលេខាស្រីធ្វើការជាមួយរាងក្រាស់យូរឆ្នាំមកហើយ។ហើយនាងក៏ដឹងទៀតថាលោកប្រធានម្នាក់នេះគឺជា[GAY]។(ខ្ញុំលឺមកថានៅចុងសប្ដាហ៍នេះនាងណាត់ជាមួយគូដណ្ដឹងរបស់នាងមែនទេ!?)
(ចា៎...ប៉ុន្ដែចុងសប្ដាហ៍នេះគឺមានការណាត់ជាមួយភ្ញៀវ
ខ្ញុំគិតថាការណាត់ជួបជាមួយគូដណ្ដឹងនោះចាំធ្វើនៅសប្ដាហ៍ក្រោយវិញ!)(មិនអីទេ ចុងសប្ដាហ៍នេះនាងអាចទៅបានខ្ញុំបានរកមនុស្សមកជំនួសនាងរួចហើយ!)
(ពិតមែនរឺ!?ខ្ញុំពិតជាអាចទៅបានមែន!?)ស៑ុនជីសួរទាំង
ក្ដីរំភើបដោយសារតាំងពីនាងមកធ្វើការជាមួយរាងក្រាស់មកនាយមិនដែលឪ្យនាងឈប់សម្រាកក្រៅពីថ្ងៃសម្រាកឡើយមិនបានហេតុផលអ្វីក៏ដោយ។ប៉ុន្ដែពេលនេះនាយដូចជាមានព្រលឹងផ្សេងមកចូលសន្ធឹកយ៉ាងចឹង។ចិត្តល្អខុសប្លែកពីរាល់ដង។
(លោ...លោកប្រធានឈឺមែនទេ!?)ស៑ុនជីសួរ
(នាងសួរខ្ញុំបែបនេះរឺមួយមិនចង់ទៅដើរលេងជាមួយគូដណ្ដឹងនាងទេ!?)យ៉ុនហ្គីលើកចិញ្ចើមម្ខាងសួរនាង
(អត់ទេៗខ្ញុំចង់ទៅណាស់អរគុណលោកប្រធាន!)នាង
អោនគម្នាប់ដាក់រាងក្រាស់បន្ដិចហើយក៏ដើរត្រឡប់ទៅ
វិញទាំងអេះក្បាលនៅឆ្ងល់នៅឡើយ។[ពេលនេះគ្មានអ្នកណាជាម្ចាស់បេះដូងរបស់គេទៀតទេ
ខ្ញុំនិងយកគេឪ្យបាន!]រាងក្រាស់អង្គុយញញឹមចុងមាត់យ៉ាងមានល្បិចនាយខំលួចស្រឡាញ់រាងតូចអស់ជា
ច្រើនឆ្នាំមកហើយពេលនេះមានឪកាសនាយត្រូវតែចេះក្ដោបក្ដាប់ឪកាសនោះឪ្យបានល្អ។+Night
(ជីមីនលោកនៅមិនទាន់ទៅផ្ទះទៀតរឺ!?)បុគ្គលិកស្រីម្នាក់ដើរមកសួររាងតូចដែលនៅខំប្រឹងអោនក្បាលធ្វើការបង្ហើយការងារឪ្យរាងក្រាស់។
(ខ្ញុំនៅបង្ហើយការងារសិន!)
(លោកប្រធាននេះធ្វើបាបលោកដល់ហើយ...ពេលមានឪកាសលោកត្រូវតែធ្វើបាបគាត់វិញណា!)