(លោកប្រធាន...!)រាងតូចដើរចូលមកក្នុងបន្ទប់ធ្វើការរបស់រាងក្រាស់ម្ដងទៀតហើយហៅនាយ។
(មានការអី!?)
(គឺថា...តើខ្ញុំអាចសុំសម្រាកកន្លះថ្ងៃបានទេ!?)
(មានបញ្ហាអ្វីមែនទេ!?)
(គឺខ្ញុំមិនសូវស្រួលខ្លួន ចង់ទៅពេទ្យពិនិត្យមើល!)ប្រាប់
រាងក្រាស់ព្រោះគេចង់ទៅពិនិត្យមើលដុំសាច់មហារីកនៅក្នុងខួរក្បាលរបស់គេតែគេមិនបានប្រាប់រាងក្រាស់ថាគេកើតជម្ងឺនេះឡើយ។(ឈឺអីបានជាដល់ថ្នាក់ទៅពេទ្យ!?)
(គ្រាន់តែឧស្សាហ៍វិលមុខប្រហែលជាខ្វះជាតិស្ករទើបចង់ឪ្យពេទ្យពិនិត្យមើលបន្ដិច!)
(ចឹងគួរតែដាក់ស្ករគ្រាប់នៅតាមខ្លួនទៅ យកស្ករគ្រាប់នេះទៅ ហើយឯងអាចឈប់ពីបីថ្ងៃបាន!)យ៉ុនហ្គីហុចស្ករ
គ្រាប់ដែលនាយមានឪ្យទៅរាងតូច(អត់ទេ...ខ្ញុំសុំតែកន្លះថ្ងៃប៉ុណ្ណោះ!)ជីមីនប្រកែកព្រោះគេមិនចង់ទៅទំនេរធ្វើឪ្យគិតពីបុរសចង្រៃម្នាក់នោះឡើយ។
(នេះមិនមែនជាការសុំរបស់ឯងនោះទេតែនេះគឺជាបញ្ជារបស់ខ្ញុំ!)រាងក្រាស់សម្លឹងមុខរាងតូចមិនព្រិចភ្នែកដោយក្រសែភ្នែកត្រជាក់ស្រេបដូចទឹកកក។តែក្នុងចិត្តរបស់នាយវិញមិនដូចកែវភ្នែកដែលសម្លឹងមើលរាងតូចឡើយ។នាយពិតជាបារម្ភពីគេខ្លាំងណាស់ពេលដឹងថាគេឈឺបែបនេះ...។
(បាទ...!)ជីមីនឆ្លើយបង្អូសសម្លេងទាំងភាពធុញទ្រាន់
ហេតុអីបុរសម្នាក់នេះចូលចិត្តធ្វើដូចជាអ្នកគ្រប់គ្រង់ជីវិតរបស់គេម្ល៉េះ!?តែក៏មិនអាចបន្ទោសនាយទាំងស្រុងបានដែរនាយប្រហែលជាមិនដឹងទេថារាងតូចនិងប្រុសចង្រៃម្នាក់នោះបានបែកគ្នាហើយ។+Skip__________________________
(សំណាងណាស់ដែលលោកមកពិនិត្យបានទាន់ពេលបែបនេះ ដុំសាច់នោះវាមិនទាន់រីកធំនៅឡើយទេវានៅតូចនៅឡើយចឹងហើយអាចវះកាត់ចេញបាន!)លោកឌុកទ័រ
ប្រាប់រាងតូចក្រោយពេលគាត់បានស្គេនរាងតូចរួចរាល់។(បាទ...ចុះថ្លៃព្យាបាលវិញនោះ!?)សួរដោយសារគេមិន
សូវមានប្រាក់ប៉ុន្មាននោះទេ