+Next Day
ថ្ងៃថ្មីបានចូលមកដល់រាងក្រាស់បាននាំរាងតូចមកលេងផ្ទះរបស់នាយដែលទើបតែសាងសងរួចរាល់វិញក្រោយពីត្រូវព្យុះព្រិលកម្ទិច។
ងឺត~~~
(មកដល់ហើយ!)រាងក្រាស់ចាប់ហ្វ្រាំងឡានពេលចូលមកដល់ក្នុងខ្លោងទ្វារដ៏ធំមួយប្រៀបដូចជាភូមិគ្រិះដ៏ធំស្កឹមស្កៃ។
(វាមិនមែនជាភូមិគ្រិះទេរឺ!?)ជីមីនងាកមុខទៅសួររាងក្រាស់
(វាជាផ្ទះរបស់បង...!)យ៉ុនហ្គីចុះពីលើឡានដើរទៅបើកគូថឡានយកវ៉ាលីរបស់នាយនិងរាងតូចចុះមក។
(ធំណាស់!)ជីមីនបើកឡានចុះពីលើឡានហើយងើយ
មើលទៅដំបូលផ្ទះស្ទើតែក្រិច កទៅហើយ។(តោះ ចូលទៅក្នុង!)យ៉ុនហ្គីដៃម្ខាងដៃកាន់រាងតូចដៃម្ខាងទៀតអូសវ៉ាលីចូលទៅខាងក្នុងជាមួយគ្នា។
(ផ្ទះរបស់បងវាទើបតែសាងសងរូច ដូច្នេះវារៀងរញ៉េរញ៉ៃបន្ដិចហើយ!)រាងក្រាស់ប្រាប់រាងតូចពេលចូលមកដល់ក្នុងផ្ទះ
(មិនអីទេ!យ៉ាងណាក៏វាស្អាតជាងផ្ទះរបស់ខ្ញុំឆ្ងាយ
ណាស់!)ជីមីនញញឹមមិនសមដាក់រាងក្រាស់ពេលនិយាយដល់ផ្ទះរបស់គេ។(អូនដើរមើលសិនទៅ បងយកវ៉ាលីទៅទុកនៅក្នុងបន្ទប់!)
យ៉ុនហ្គីប្រាប់រាងតូចហើយនាយក៏លើកវ៉ាលីឡើងទៅបន្ទប់របស់នាយ។[ផ្ទះរបស់គាត់ធំណាស់ គាត់មើលទៅក៏ជាអ្នកមានខ្លាំងដែរ...ខ្ញុំគួរតែប្រាប់គាត់ពីរឿងជំងឺរបស់ខ្ញុំហើយគាត់និងជួយចេញថ្លៃព្យាបាល!]ជីមីនដើរមើលបណ្ដើរឧទានឡើងនៅក្នុងចិត្តបណ្ដើរ
[អេ៎!មិនអាចប្រាប់គាត់ទេ...ពួកយើងទើបតែស្រឡាញ់គ្នាប៉ុណ្ណោះបើប្រាប់គាត់ពីរឿងនេះគាត់ច្បាស់ជាគិតថាខ្ញុំព្រមទាក់ទងគាត់ព្រោះតែទ្រព្យសម្បត្តិរបស់គាត់ជាមិនខាននោះទេ!]ជីមីនយកដៃគោះក្បាល្លួនឯងសើម្បីបញ្ឈប់គំនិតចង់ប្រាប់រាងក្រាស់ពីរឿងជំងឺមហារីកដុំសាច់ក្នុងខួរក្បាលរបស់គេ។ដោយសារតែរាងតូចលេបថ្នាំទប់ស្កាត់វាមិនឪ្យរីករាលដាលធំទើបពេលនេះគេមិនអីតែថ្នាំទប់
ស្កាត់ក៏មិនប្រាកដថាអាចប្រើប្រាស់បានរហូតដែរ។