Ep:12(នឹកពេលនោះដល់ហើយ!)

409 22 1
                                    

(បានតើ...ខ្ញុំចាំពាក្យនេះយូរហើយ!)រាងក្រាស់បោះខោអាវដែលរាងតូចឪ្យនាយខ្ចីទៅរាងតូចវិញហើយនាយក៏ប្រឡេះឡេវអាវរបស់នាយរៀបនិងដោះខោអាវចេញ។

(អេ៎ៗ...លោកចង់ធ្វើស្អីនិង!?)រាងតូចស្រែកសួររាងក្រាស់

(ក្រែងឪ្យដេកទាំងស្រាតមិនចឹងរឺ!?)រាងក្រាស់លើកចិញ្ចើមម្ខាងសួរបកទៅរាងតូចវិញយ៉ាងច្រឡឺម។

(ហឺយយ៎...!ខ្ញុំនិយាយលេងទេឆាប់ទៅងូតទឹកហើយស្លៀកពាក់ឪ្យស្រួលបួលទៅ!)ជីមីនយកខោអាវរបស់គេឪ្យរាងក្រាស់វិញហើយគេក៏រុញនាយចូលទៅក្នុងបន្ទប់
ទឹកមុននិងទាញទ្វារបិទឪ្យនាយ។

(ហឹសស៎...!)រាងក្រាស់សើចដើម កហួសចិត្តនិងរាងតូចបន្ដិចពេលឃើញទឹកមុខអៀនរបស់រាងតូចអម្បាញ់មិញនេះនាយពិតជាពេញចិត្តខ្លាំងណាស់ដែលញោះរាងតូចបានសម្រេច។

ពេលងូតទឹករួចរាល់រាងក្រាស់ក៏ចេញមកវិញហើយក៏ចូលទៅក្នុងបន្ទប់របស់រាងតូច។

យ៉ុនហ្គីឈរនៅមួយកន្លែងដោយសារតែឃើញរាងតូចកំពុងតែឈរដោះអាវកាច់រឹកកាច់រាងនៅមុខកញ្ឆក់មើលរាងរបស់ខ្លួនដោយមិនបានចាប់អារម្មណ៍ពីវត្តមានរបស់រាងក្រាស់ទាល់តែសោះ។

[សាច់ខ្នងរបស់គេស្អាតណាស់!]រាងក្រាស់ឧទានឡើងនៅក្នុងចិត្តទាំងភ្នែកជាប់មើលសាច់ខ្នង សរលោងរបស់រាងតូចមិនចង់ដកភ្នែកចេញទាល់តែសោះ។

(អេ៎...!?លោកមកដល់តាំងពីពេលណា!?)រាងតូចក្រឡេកភ្នែកឃើញរាងក្រាស់តាមកញ្ចក់គេក៏ងាកទៅសួរនាយ។

(មុននេះ...!)យ៉ុនហ្គីដើរចូលទៅរករាងតូចហើយទាញ
ចង្កេះរបស់គេមកផ្អឹមជាមួយខ្លួនរបស់នាយមុននិង
អោនយឺតៗទៅខ្សឹបក្បែរត្រចៀករបស់រាងតូច។

(បើចង់ដឹងថាខ្លួនប្រាណរបស់ខ្លួនឯងស្អាតរឺអត់គួរតែមាននាក់មើលឪ្យមើលខ្លួនឯងចឹងមិចនិងដឹងទៅ!?)

(រាងរបស់ខ្ញុំស្អាតស្រាប់ហើយមិនចាំបាច់ឪ្យអ្នកណាមើលឪ្យនោះទេ!)ជីមីនច្រានរាងក្រាស់ចេញហើយគេក៏ដើរ
ញាប់ជើងទៅបន្ទប់ទឹកបាត់។

(មែនហើយរាងគេស្អាតគ្មានកន្លែងទាស់នោះទេ!)រាងក្រាស់និយាយបណ្ដើរនឹកស្រមៃដល់ពេលដែលនាយកាន់ត្រគៀករបស់រាងតូចពីក្រោយហើយសម្រុកចូលបណ្ដើរ🌚។

រឿង:ᥫ᭡Start loving againᥫ᭡Where stories live. Discover now