ដល់ម៉ោងអាហារពេលល្ងាចសមាជិកនៅក្នុងគ្រួសារទាំងអស់ក៏មកអង្គុយញាំអាហារជាមួយគ្នារួមទាំងរាងតូចផងដែរ។
(អូនញាំឪ្យច្រើនទៅ!)យ៉ុនហ្គីចាប់អាហារដាក់ចានរាងតូចឡើងពេញចង់ហៀរ
(បាទ...!)ជីមីនញញឹមស្រស់ដាក់រាងក្រាស់ធ្វើដូចនៅតុអាហារនេះមានតែពួកគេទាំងពីរយ៉ាងចឹង។
(កុំធ្វើដូចទីនេះមានតែពួកឯងពេក!)លោកតាទ្រាំនិងមើលសកម្មភាពរបស់ពួកគេមិនបានក៏ឧទានឡើង។
(លោកតាក៏គួរតែពិសារឪ្យបានច្រើនដូចគ្នា!)ជីមីនចាប់
ម្ហូបដាក់ក្នងចានអាហាររបស់គាត់ហើយក៏ឆ្លៀតញញឹមលិបភ្នែកដាក់គាត់បង្ហាញពីភាពគួរឪ្យស្រឡាញ់របស់គេធ្វើឪ្យលោកតានិយាយអ្វីមិនចេញទៀត។ក្រោយពីអាហារពេលល្ងាចរួចរាល់គ្រប់គ្នាក៏ទៅបន្ទប់រៀងៗខ្លួន។ចំណែកយ៉ុនហ្គីនិងជីមីនក៏ទៅបន្ទប់របស់ពួកគេផងដែរ។
(អូនគិតយ៉ាងមិចរឿងយកចិត្តលោកតា!?ព្រោះថាគាត់មិនងាយនិងចិត្តទន់ដាក់នរណាឡើយ!)យ៉ុនហ្គីអង្គុយនៅលើកម្រាលពូកជាមួយរាងតូចហើយសួរគេ។
ដោយសារនេះគឺជាផ្ទះបុរាណទំនៀមទម្លាប់គឺត្រូវដេកក្រាលកម្រាលមានតែអ្នកមានឋានៈធំក្នុងគ្រួសារប៉ុណ្ណោះដែលអាចដេកនៅលើគ្រែបាន។
(អូនក៏មិនដឹងដែរមើលទៅគាត់ក៏មិនសូវពេញចិត្តអូនដូចគ្នា!)ជីមីននិយាយទាំងទឹកមុខស្រពោន
(អូនកុំបារម្ភអី បងនិងនៅទីនេះការពារអូន សឺតត៎!)យ៉ុនហ្គីទាញក្បាលរាងតូចក៏ជិតនាយបន្ដិចហើយនាយក៏អោនទៅថើបថ្ងាស់របស់គេមួយខ្សឺត។
(យ៉ុន...បងអាចសន្យានិងអូនបានទេថានិងមិនទៅណាចោលអូន!?)ជីមីនសួររាងក្រាស់សម្ដៅទៅលើជម្ងឺរបស់គេដោយសារពេលគេកំពុងងូតទឹកអម្បាញ់មិញមានឈាមហូរមកតាមច្រមុះរបស់គេ។គេដឹងខ្លួនឯងច្បាស់ណាស់ថាមិនអាចបន្ដទៀតបានឡើយ...។
(បាទ បងសន្យាមិនថាមានរឿងអីបងនិងនៅក្បែរអូនរហូត!)យ៉ុនហ្គីទាញរាងតូចមកដេកពីលើខ្លួនរបស់នាយ
(អ្ហឹមម៎...!)ជីមីនងើបទៅថើបរាងក្រាស់បន្ដិចហើយពួកគេក៏បិទភ្លើងគេងជាមួយគ្នា។