សង្គ្រាមដ៏ក្ដៅកគុកក៏ចេះតែកើតឡើងគ្រប់ទីកន្លែងមិនថាលើតុអាហារ បន្ទប់ទឹក លើសាឡុង លើគ្រែរាងក្រាស់ធ្វើរហូតទាល់តែរាងតូចដេកលក់បាត់មាត់ឈឹងទើបនាយព្រមបញ្ឈប់...។
រាងក្រាស់សម្រាកឪ្យបាត់ហត់បន្ដិចទើបនាយបីរាងតូចទៅសម្អាតខ្លួននិងមកគេងអោបគ្នានៅលើគ្រែ។
(ចាប់ពីពេលនេះទៅអូនជារបស់បងហើយផាកជីមីន
សឺតត៎...!)រាងក្រាស់សម្លឹងមើលមុខរាងតូចយ៉ាងយកចិត្តទុកដាក់និងពោលពាក្យសម្ដីរបស់នាយចេញមក។នាយធ្លាប់និយាយថានិងយករាងតូចម្នាក់នេះឪ្យបានហើយពេលនេះនាយពិតជាទទួលបានគេដូចបំណងពិតមែន។រាងក្រាស់អោនយឺតៗទៅគ្របលើកែវភ្នែកតូចៗរបស់ជីមីន។មិនថាត្រង់ភ្នែកនោះទេនាយអោនទៅថើបគ្រប់ទីកន្លែងនៃផ្ទៃមុខរបស់រាងតូចបញ្ជាក់ថានាយស្រឡាញ់គេគ្រប់កន្លែង...។(អ្ហឹមម៎...ចាំបងផ្ដល់សញ្ញាសម្គាល់មួយបញ្ជាក់ថាអូនជារបស់បង!)រាងក្រាស់ដកមាត់ចេញពីការថើបហើយនាយក៏ចាប់ងើយក្បាលរាងតូចឡើងខ្ពស់បន្ដិច។នាយអោនទៅបឺតជញ្ចក់កញ្ចឹង ករាងតូចដើម្បីបន្សល់ស្នាមត្រានៅលើកញ្ចឹង ករបស់រាងតូចបញ្ជាក់ថានាយគឺជាម្ចាស់កម្មសិទ្ធិរបស់គេចាប់ពីពេលនេះ តទៅ។
កែវភ្នែកត្រទន់ក៏បិទបន្ដិចម្ដងៗតែនាយមិនប្រលែងដៃចេញពីរាងតូចនៅក្នុងរង្វង់ដៃរបស់នាយឡើយ។នាយនៅតែអោបក្រសោបគេជាប់មិនប្រកែកដូចខ្លាចនរណាម្នាក់ចាប់ចំរិតរាងតូចយកទៅយ៉ាងចឹង។
+Moring
ព្រះអាទិត្យបានរះឡើងបំភ្លឺមនុស្សម្នាឪ្យក្រោកពីដំណេកចំណែករាងក្រាស់ចេញក៏ក្រោកឡើងបានឃើញមនុស្សជាទីស្រឡាញ់មុនគេ។
[ប្រហែលជាហត់ណាស់ហើយ!]រាងក្រាស់នឹកឡើងនៅក្នុងចិត្តហើយនាយក៏វែកសក់ដែលបាំងមុខរបស់រាងតូចចេញមុននិងដេកងើយដៃសម្លឹងមុខរបស់គេ។ពេលឃើញគេគេងលក់ស្រួលបែបនេះនាយសប្បាយចិត្តខ្លាំងណាស់សប្បាយរហូតដល់ទប់ខ្លួនឯងមិនជាប់អោនទៅចាប់បឺតមាត់មនុស្សដែលកំពុងតែគេងលក់។
[ទោះមិនទាន់ដុសធ្មេញក៏មាត់នៅតែផ្អែមដែរ!]រាងក្រាស់
លេចចេញស្នាមញញឹមនៅលើផ្ទៃមុខបន្ដិចហើយនាយក៏ក្រោកឡើងយឺតៗដើម្បីកុំឪ្យរាងតូចភ្ញាក់។