Ep:23(ព្រមធ្វើជាមិត្តប្រុសរបស់បងទេ!?)

221 23 0
                                    

(ទីបំផុតអូនដាច់ចិត្តនិយាយពាក្យនេះហើយរឺ!?)យ៉ុនហ្គី
សួររាងតូច

(លោកនិយាយឡប់ស្អី!?)រាងតូចជូតទឹកភ្នែកខ្លួនឯងចេញហើយសួររាងក្រាស់

(បងរងចាំពាក្យនេះយូរហើយ បងមិនគិតថាបងបានលឺវានៅថ្ងៃនេះសោះ!)រាងក្រាស់អង្អែលសក់រាងតូចថើរៗហើយនិយាយប្រាប់គេ។នាយដឹងមនុស្សដូចរាងតូចនេះចូលចិត្តធ្វើអ្វីដែរខុសពីចិត្តរបស់ខ្លួនឯងខ្លាំងណាស់គេមិនងាយនិយាយពាក្យពិតចេញមកនោះទេបើគ្មានរឿងអ្វីចម្លែកកើតឡើង។

(លោកដឹងតាំងពីពេលណា!?)ជីមីនសួររាងក្រាស់

(បងដឹងយូរហើយគ្រាន់តែបងមិននិយាយ បងចង់ឪ្យអូនសារភាពដោយខ្លួនឯង!)រាងក្រាស់ញញឹមដាក់រាងតូច

(នៅញញឹមចេញទៀត!?ខ្ញុំស្អប់លោកណាស់...!)ជីមីន
ក្រវ៉ាសដៃរាងក្រាស់ចេញទាំងមុខក្រម៉ូវខឹងដែររាងក្រាស់ធ្វើដូចជាគ្មានរឿងអ្វីកើតឡើង។

(Aww!ក្រែងមុននេះថាស្រឡាញ់បងនោះអី!?ហេតុអីពេលនេះស្រាប់តែប្រែសម្ដីចឹង!?)

(មុននេះខ្ញុំថាស្រឡាញ់មែន ប៉ុន្ដែពេលនេះខ្ញុំស្អប់វិញហើយ!)ជីមីនរុញរាងក្រាស់ចេញហើយគេប្រុងនិងដើរចាកចេញទៅតែក៏ត្រូវរាងក្រាស់ចាប់ទាញដៃគេមកវិញ។

(អូនប្រច័ណ្ឌបងជាមួយប្រធានផ្នែកថ្មីមែនទេ!?)យ៉ុនហ្គី
សួររាងតូច

(អ្នកណាថាខ្ញុំប្រចណ្ឌ័!?ខ្ញុំមិនបានប្រចណ្ឌ័ទេ!)ជីមីនខំប្រឹងទាញដៃរាងក្រាស់ចេញតែក៏ត្រូវរាងក្រាស់ចាប់ទាញចង្កេះតូចស្ដើងរបស់គេមកអឹបជាប់ជាមួយចង្កេះប៉ាវខ្សាច់របស់រាងក្រាស់។

(ចឹងហេតុអីអូនរត់ចេញមកទាំងទឹកភ្នែករហេមរហាម?
បើមិនមែនប្រច័ណ្ឌតើមកពីអ្វីវិញ!?)យ៉ុនហ្គីសួររាងតូច

(គឺ...!)ជីមីននិយាយមិនចេញដោយសារគេមិនដឹងថាគួររកលេសបែបណាទើបសាកសមនោះទេ។

(មើលភ្នែករបស់បងហើយឆ្លើយមក!)យ៉ុនហ្គីទាញចង្ការរាងតូចឪ្យបែរមុខមកសម្លឹងមុខរបស់នាយ។

(មិចនេះខ្ញុំឃើញប្រធានផ្នែកថ្មីចេញពីបន្ទប់លោកប្រធានដូចជាខឹងខ្លាំងណាស់ មានរឿងអ្វីកើតឡើងមែនទេ!?)
សម្លេងក្រឡរធំរបស់បុរសពីរនាក់បន្លឺឡើងចូលមកក្នុងបន្ទប់ទឹកដែររាងតូចនិងរាងក្រាស់កំពុងតែនៅ។

រឿង:ᥫ᭡Start loving againᥫ᭡Where stories live. Discover now