+ភូមិគ្រិះត្រកូលមីន
ឡានរបស់រាងក្រាស់បានបើកចូលមកដល់ក្នុងបរិវេនភូមិគ្រិះបុរាណចំណែករាងតូចវិញបានត្រឹមចំហមាត់បើកភ្នែកធំៗភ្ញាក់ផ្អើលព្រោះគេមិនដែលបានឃើញភូមិគ្រិះបុរាណបែបនេះពីមុនមកនោះទេ។
(មកដល់ហើយ!)យ៉ុនហ្គី
(អូនមិននឹកស្មានថាវាធំដល់ថ្នាក់នេះសោះ!)ជីមីនលាន់
មាត់ប្រាប់រាងក្រាស់ហើយគេក៏បើកទ្វារចុះពីលើឡានជាមួយរាងក្រាស់។(អ្នកប្រុស...លោកម្ចាស់កំពុងរងចាំលោកនៅបន្ទប់ទទួលភ្ញៀវយូរហើយ!)អ្នកបម្រើនៅក្នុងភូមិគ្រិះចេញមកទទួលអ្នកប្រុសយ៉ុនហ្គីដែលមិនធ្លាប់មកទីនេះទាំងនាយទៅរស់នៅសេអ៑ូលមកម្ល៉េះ។
(ខ្ញុំដឹងហើយ!)
(អូនត្រៀមខ្លួនហើយរឺនៅ!?)យ៉ុនហ្គីសួររាងតូច
(អ្ហឹមម៎...!)ជីមីនក្រហឹមដើម កងក់ក្បាល
(តោះ!)រាងក្រាស់កាន់ដៃរាងតូចចូលទៅខាងក្នុងទោះបីមុននេះនាយភ័យខ្លាចក៏ពិតមែនប៉ុន្ដែពេលបានកាន់ដៃរបស់រាងតូចភ្លាមនាយក៏អាចសម្រួលអារម្មណ៍ភ័យខ្លាចរបស់ខ្លួនបានហាមដើរចូលទៅក្នុងប្រឈមមុខជាមួយលោកតា។
(លោកម្ចាស់!អ្នកប្រុសបានមកដល់ហើយ!)អ្នកបម្រើស្រីម្នាក់នោះបានមកប្រាប់លោកម្ចាស់ដែលកំពុងតែអង្គុយរងចាំរាងក្រាស់។
(ឯងធ្វើឪ្យយើងរងចាំយូរណាស់!)លោកតាងាកទៅមើលចៅប្រុសដែលគាត់បែកអស់ជាច្រើនឆ្នាំមិននឹកស្មានថាតែប៉ុន្មានឆ្នាំសោះចៅប្រុសម្នាក់នេះធំខ្ពស់ដល់ថ្នាក់នេះទៅហើយ។
(សុំទោសដែលឪ្យលោកតារងចាំយូរ!)យ៉ុនហ្គីអោន
គម្នាប់ដាក់គាត់(យើងមកសេអ៑ូលលើកនេះមិនមែនមកស្ដាប់ពាក្យសុំទោសរបស់ឯងនោះទេ ឯណាមិត្តស្រីរបស់ឯង!?)
លោកតាងាកមើលឆ្វេងស្ដាំរកមើលចៅប្រសារដែលគាត់កំពុងតែទន្ទឹមរងចាំតែគាត់មិនបានឃើញអ្នកណាផ្សេងក្រៅពីរាងតូចជីមីនដែលឈរនៅក្រោយខ្នងរាងក្រាស់នោះទេ។(ជម្រាបសួរលោកតា!)ជីមីនប្រញាប់អោនគម្នាប់គោរពគាត់ជាការគួរសម