(បែកពីយើងមិនទាន់បានប៉ុន្មានផងឯងក៏មានអ្នកថ្មីចឹង
រឺ!?រឺមួយគ្រាន់តែចង់ទាក់ប្រុសដើម្បីលុយទេ!?)(ឯង...!?)ជីមីនចងចិញ្ចើមខឹងពេលលឺសុងឆានិយាយចោទប្រកាន់គេបែបនោះ។
(គួរតែបន្ទោសឯងដែលគ្មានសមត្ថភាពើលថែគេឪ្យបានល្អអ្នកណាមើលថែគេបានល្អគេច្បាស់ជាជ្រើសរើសអ្នកនោះហើយ!)យ៉ុនហ្គីច្រានសុងឆាចេញហើយនាយក៏កាន់ដៃរាងតូចដើរចេញទៅនិងនាំគេទៅបន្ទប់ធ្វើការរបស់នាយ។
(អរគុណហើយ...!)ចូលមកដល់ក្នុងបន្ទប់ហើយគេក៏បន្លឺឡើងអរគុណទៅកាន់រាងក្រាស់ដែលបានជួយគេមុននេះ។បើនាយមកមិនទាន់ទេគេច្បាស់ជាចប់មិនខាននោះទេ។
(នេះជាតួនាទីដែរមិត្តប្រុសត្រូវធ្វើមិនចឹងរឺ!?)
(តែយ៉ាងណាខ្ញុំក៏នៅតែចង់អរគុណលោកដែរ!)
(បើចង់អរគុណចឹងគួរតែអរគុណឪ្យមានន័យជាងនេះ!)
រាងក្រាស់និយាយហើយក៏ញញឹមព្រានដាក់រាងតូច(អរគុណយ៉ាងមិច!?)រាងតូចជ្រួញចិញ្ចើមចូលគ្នាសួររាងក្រាស់
(អង្គុយលើភ្លៅរបស់បងហើយថើបបងមួយខ្សឺតមកនោះទើបគេហៅថាអរគុណដ៏មានន័យបំផុត!)រាងក្រាស់ញញឹមដាក់រាងតូចដូចមនុស្សមិនសូវគ្រប់តែរាងតូចក៏មិនបានប្រកែកអ្វីដែរគេដើរចូលទៅជិតរាងក្រាស់មុននិងឧទានឡើងថា...
(ដេកស្រមៃទៅ...អ៑ែក៎!)រាងតូចនិយាយឌឺដាក់រាងក្រាស់ហើយក៏ឆ្លៀតលានអណ្ដាតដាក់នាយមុននិងរត់ចេញទៅយ៉ាងលឿនមិនឪ្យរាងក្រាស់ចាប់គេទាន់ឡើយ។
(ហឹសស៎...ក្មេងកំហូចម្នាក់នេះ!)រាងក្រាស់អង្គុយសើច
ម្នាក់ឯងពេលបានឃើញចរិកដ៏គួរឪ្យស្រឡាញ់របស់រាងតូចអម្បាញ់មិញនេះ។ពេលដល់ម៉ោងចេញពីធ្វើការល្ងាចឡើងរាងក្រាស់ក៏បើកឡានជូនរាងតូចត្រឡប់ទៅផ្ទះវិញទោះបីរាងតូចខំប្រឹងប្រកែកមិនឪ្យនាយជូនគេទៅយ៉ាងណាក៏រាងក្រាស់នៅតែប្រើល្បិចចាប់ញាត់រាងតូចចូលទៅក្នុងឡានឪ្យទាល់តែបាន។
(អរគុណហើយដែរបានជូនមក!)រាងតូចចុះពីលើឡានហើយអរគុណរាងក្រាស់តាមសុជីវធម៌។