Ep:36(ព្រោះតែការសន្យា...!)

164 23 1
                                    

(លោកតាយ៉ាងមិចហើយ!?)យ៉ុនហ្គីចូលមកមើលលោកតាក្រោយពេលគាត់ទទួលការវះកាត់រួចរាល់។

(យើងមិនទាន់ងាប់ទេ!)លោកតាឆ្លើយយ៉ាងសោះកក្រោះ

(ខ្ញុំដឹងថាលោកតារឹងមាំណាស់ ខ្ញុំគ្រាន់តែចង់មកសួរសុខទុកលោកតាប៉ុណ្ណោះ!)

(យើងមិនត្រូវការឪ្យពួកឯងមកសួរសុខទុកយើងទេ នៅមន្ទីរពេទ្យនេះពិតជាធុញណាស់យើងចង់ទៅផ្ទះវិញ!)
លោកតាស្រែកដាក់កូនចៅរបស់គាត់ដែលនៅក្នុងបន្ទប់នេះទាំងអស់គាត់គឺជាមនុស្សដែលស្អប់មន្ទីរពេទ្យជាងអ្វីទាំងអស់តែពេលនេះបែរជាត្រូវមកដេកនៅលើគ្រែពេទ្យទៅវិញ។

(មិនបានទេលោកប៉ា គ្រូពេទ្យប្រាប់ថាត្រូវនៅពិនិត្យប៉ុន្មានថ្ងៃទៀតសិនទើបអាចទៅផ្ទះវិញបានប៉ាទ្រាំនៅសិនទៅតែប៉ុន្មានថ្ងៃទេ!)លោកមីនឧទានឡើង

(ចេញទៅអស់ទៅ យើងត្រូវការសម្រាក!)លោកតាដេញគ្រប់គ្នាចេញអស់ហើយគាត់ក៏ដាក់ខ្លួនគេងយកកម្លាំង។

+Night

(លោកតាឪ្យខ្ញុំនាំលោកតាមកទីនេះធ្វើអី!?)យ៉ុនហ្គីសួរលោកតាពេលដែលគាត់បានឪ្យនាយអូសរទេះនាំគាត់មកខាងក្រៅនៅក្រោមដើមឈើដ៏ធំមួយដែលបែកមែកសាខាយ៉ាងធំ។

(យើងចង់មកស្រូបខ្យល់អាកាសបន្ដិច ឯងទៅវិញទៅយើងចង់នៅម្នាក់ឯង!)លោកតាប្រាប់រាងក្រាស់ហើយនាយក៏ដើរចេញទៅដោយសារតែមិនចង់រំខានលោកតា។

មួយសន្ទុះក្រោយសម្លេងសម្រឹបជើងមួយក៏បន្លឺដើរចូលមក។

(យើងប្រាប់ថាយើងចង់នៅម្នាក់ឯង!តើឯងមិនលឺយើងនិយាយទេ!?)លោកតាសួរទៅអ្នកដែលដើរចូលមកដោយសារតែគាត់គិតថាអ្នកដែលដើរចូលមកនោះគឺជាយ៉ុនហ្គី។

(បងហ៑ានដេញខ្ញុំផងរឺ!?)សម្លេងរបស់រាងចំណាស់សួរទៅលោកតាដែលអង្គយនៅលើរទេះរុញ។លោកតាមីនក៏ងាកទៅមើលតាមប្រភពសម្លេងតាមពិតទៅគឺជាលោកតាយ៉ូនសោះ។

(ជី...ជីយ៉ូន!?)

(ហឹមម៎!បងនៅចាំខ្ញុំបានពិតជាប្រសើរណាស់!)លោកតា
យ៉ូនដើរចូលទៅជិតលោកតាមីនហើយយកកៅអុីមកអង្គុយក្បែររទេះរុញរបស់គាត់។

រឿង:ᥫ᭡Start loving againᥫ᭡Where stories live. Discover now