Ep:34(វាមិនទាន់ងាប់ល្អហើយ!)

167 19 1
                                    

+Next Day

ប៉ុន្មានម៉ោងក្រោយមកព្រះអាទិត្យក៏ចាប់ផ្ដើមបញ្ចេញពន្លឺមកលើដែនដីយ៉ាងចាំងចែងស្រស់បំព្រងខុសពីរាងក្រាស់យ៉ុនហ្គីដែលអង្គុយនៅមុខបន្ទប់សង្គ្រោះបន្ទាន់មិនព្រមទៅណាដូចជាមនុស្សគ្មានព្រលឹងនៅក្នុងខ្លួន។

ក្រាកក៎~~~

ក្រោយពីត្រូវរងចាំអស់រយៈពេលយ៉ាងយូរទីបំផុតទ្វារបន្ទប់សង្គ្រោះបន្ទាន់ក៏ត្រូវបានបើកឡើង។

(លោកឌុកទ័រ...គេយ៉ាងមិចហើយ!?)យ៉ុនហ្គីក្រោកឈរសួរទៅលោកឌុកទ័រទាំងគ្មានកម្លាំងដោយសារតែនាយអង្គុយចាំនៅមុខបន្ទប់នេះអស់ជាច្រើនម៉ោងតាំងពីយប់រហូតដល់ព្រឹកមិនទាន់បានអ្វីចូលពោះមួយគ្រាប់នោះទេ។

(អ្នកជម្ងឺបានប្រសើរច្រើនហើយ...ប៉ុន្ដែគេត្រូវការពេល
សម្រាករៀងយូរបន្ដិច!)

(បាទ...អរគុណលោកណាស់!)យ៉ុនហ្គីលេចចេញស្នាមញញឹមមកទាំងសប្បាយចិត្តពេលដឹងថារាងតូចលែងអី។

(ចាំខ្ញុំឪ្យគ្រូពេទ្យផ្សេងទៀតនាំអ្នកជម្ងឺទៅដាក់ក្នុងបន្ទប់សម្រាកធម្មតា...បើលោកអស់ការងារអីហើយខ្ញុំសុំលាទៅធ្វើកាងារខ្ញុំបន្ដហើយ!)លោកឌុកទ័រថាហើយគាត់ក៏ដើរចេញទៅទាំងហត់នឿយគាត់ខំប្រឹងពេញមួយយប់ដើម្បីវះកាត់រាងតូចញើសក៏មួយជូតដើម្បីតែខ្លាចជ្រុលដៃវះខុសចំផ្នែកសំខាន់ៗ...។

(គេយ៉ាងមិចហើយយ៉ុនហ្គី!?)លោកស្រីមីនដែលទើបនិងមកដល់ម្ដងទៀតក៏សួរទៅកូនប្រុសកាលពីយប់មិញគាត់ខំប្រឹងលួងលោមនាយឪ្យទៅផ្ទះវិញតែនាយមិនព្រមទៅសុខចិត្តអង្គុយរងចាំរាងតូចតែម្នាក់់ឯង។

(គេលែងអីហើយម៉ាក់!)យ៉ុនហ្គីទាញលោកស្រីមីនមកអោបទាំងស្នាមញញឹម។យ៉ុនហ្គីក៏ទៅបន្ទប់ដែលរាងតូចកំពុងតែសម្រាកជាមួយលោកស្រីមីននិងលកមីន។

(លោកឌុកទ័រនិយាយថាមិចខ្លះ!?)លោកស្រីមីនសួររាងក្រាស់

(ឌុកទ័រនិយាយណាស់ជីមីនត្រូវការសម្រាកពេលយូរបន្ដិចរហូតដល់គេដឹងខ្លួនវិញ!)យ៉ុនហ្គីដាក់ខ្លួនអង្គុយនៅលើកៅអុីក្បែរគ្រែរបស់រាងតូច

រឿង:ᥫ᭡Start loving againᥫ᭡Where stories live. Discover now