(ពេលណាទើបដល់ផ្ទះ...!)សម្លេងស្រាលៗប្រៀបដូចជាខ្យល់បន្លឺឡើងសួររាងក្រាស់ដែរធ្វើឪ្យនាយស្ទើតែស្ដាប់មិនលឺតែតាមរយៈកែវភ្នែកដែរសម្លឹងមើលបបូរមាត់របស់រាងតូចនាយក៏អាចដឹងបានថារាងតូចចង់និយាយពីអ្វីដែរ។
(បន្ដិចទៀតដល់ហើយ!)រាងក្រាស់ទាញស្មារតីរបស់ខ្ញុំមកវិញហើយតាំងអារម្មណ៍បើកឡានទៅមុខបន្ដទៀត។
មិនយូរប៉ុន្មានរាងក្រាស់ក៏បាននាំរាងតូចមកដល់ផ្ទះនាយគ្រារាងតូចចុះពីលើឡានដើរចូលទៅក្នុងផ្ទះរបស់រាងតូច។
(ឯណាសោរ!?)សួររាងតូច
(ក្នុងកាបូប...!)
រាងក្រាស់ក៏បានរាវរកសោរផ្ទះរបស់រាងតូចនៅក្នុងកាបូបធ្វើការរបស់គេហើយក៏រកឃើញ។នាយចាក់សោរចូលទៅក្នុងផ្ទះរបស់រាងតូច។
[ក្លិនស្អីនិង!?]រាងក្រាស់ក៏ដៃទៅខ្ទប់ច្រមុះត្រៀមៗពេលបើកទ្វារមកក្លិនស្អុយដូចជាសម្រាមដែរគេទុកចោលរាប់សិបខែក៏ជះពេញក្នុងច្រមុះរបស់នាយធ្វើឪ្យនាយពិបាកដកដង្ហើមយ៉ាងខ្លាំង។
(ឯណាកុងតាក់ភ្លើង!)យ៉ុនហ្គីដាក់រាងតូចចុះឪ្យដេកនៅលើកម្រាលហើយនាយក៏បើកពិលទូរសព៌ដើររកកុងតាក់ភ្លើងហើយក៏ចុចបើក។
[នេះជាផ្ទះដែរគេរស់នៅសព្វថ្ងៃរឺ!?]រាងក្រាស់សួរខ្លួនឯងពេលអំពូលភ្លើងបើកឡើងបង្ហាញឪ្យរាងក្រាស់បានឃើញពីបរិវេនជុំវិញបន្ទប់ទទួលភ្ញៀវរបស់រាងតូច។ស្បែកជើងដាក់គ្មានសន្ដាប់ធ្នាប់ខោអាវរាយប៉ាយពេញផ្ទះចំណែកនៅក្នុងផ្ទះបាយក៏សុតតែម្ហូបដែរនៅសល់ដុះផ្សិតធំក្លិន
ស្អុយពេញផ្ទះ។[មនុស្សម្នាក់នេះ...!]យ៉ុនហ្គីងាកមើលរាងតូចដែលកំពុងតែដេកនៅលើកម្រាលហើយនាយក៏ក្រវីក្បាលហួសចិត្តមិននឹកស្មានដល់ថារាងតូចដល់ថ្នាក់នេះនោះទេ។
[ប្រហែលមកពីគិតតែពីរឿងការងារពេកទើបមិនខ្វល់ពីផ្ទះសំបែងបែបនេះ...!]រាងក្រាស់ចូលទៅលើកបីរាងតូចហើយនាំគេចូលទៅក្នុងបន្ទប់របស់គេ។នាយក៏មិនដឹងថាបន្ទប់រាងតូចមួយណាដែរតែនៅក្នុងផ្ទះនេះគឺមានបន្ទប់តែពីរប៉ុណ្ណោះ។នាយក៏គិតថាបន្ទប់ណាដែរកខ្វក់ជាងគេនោះច្បាស់ជាបន្ទប់រាងតូចហើយ។