Ep:27(រំខានមែន...!)

207 21 0
                                    

យ៉ុនហ្គីនិងជីមីនបានរស់នៅជាមួយគ្នាយ៉ាងផ្អែមល្ហែមកន្លងផុតទៅពីរខែហើយដែលពួកគេបាននៅជាមួយគ្នាក្នុងនាមជាសង្សារ។រាងក្រាស់ែងតែធ្វើតាមរាងតូចគ្រប់
យ៉ាងរហូតដល់រាងតូចក្បាលរឹង។

(មើលកុនចប់ហើយអូនចង់ទៅណាទៀតទេ!?)យ៉ុនហ្គី
សួររាងតូចពេលដើរចេញមកពីរោងកុន

(អូនចង់ទៅញាំអី!)ជីមីន

(បាទ តោះ!)យ៉ុនហ្គីកាន់ដៃរាងតូចដើរទៅរកអីញាំនៅក្នុងហាងជិតនេះ។

ក្រោយពីញាំអាហារពេលយប់ជាមួយគ្នារួចរាល់ពួកគេក៏ត្រឡប់ទៅផ្ទះវិញក្រោមក្រសែភ្នែករបស់មនុស្សម្នាក់ដែលតាមដានពួកគេទាំងពីនៅក្នុងរោងកុនមកម្ល៉េះ។

(លោកតា...!)

[មានការអី!?]សម្លេងរបស់រាងចំណាស់សួរទៅអ្នកម្ខាងទៀតតាមប្រពន្ធ័ទូរសព៌។

(រឿងដែលខ្ញុំបានប្រាប់លោកតាកាលពីម្សិលមិញពេលនេះខ្ញុំច្បាស់100%ហើយថាបងប្រុសពិតជាមានសង្សារពិតមែន!)ស៑ូយ៉ុននិយាយប្រាប់លោកតារបស់គេទាំងមានអារម្មណ៍ថាខុសចំពោះបងប្រុសយ៉ុនហ្គីជាខ្លាំងគេមិនគួរអាត្មានិយមដល់ថ្នាក់ចង់ការពារខ្លួនឯងរហូតដល់ហ៑ានតាមស៉ើបពីបងប្រុសគ្រប់ពេលវេលាបែបនេះនោះទេ។

[ធ្វើការបានល្អណាស់...ឯងកុំភ្លេចចាំមកទទួលយើងនៅប្រលានយន្ដហោះផង!]

(បាទ!?លោកតាចង់មកសេអ៑ូលមែនទេ!?)ស៑ូយ៉ុនសួរទាំងភ្ញាក់ផ្អើល

[មែន...យើងចង់ទៅមើលថាអនាគតចៅប្រសារស្រីរបស់យើងជាមនុស្សបែបណា!]ថាហើយគាត់ក៏ចុចផ្ដាច់ប្រព័ន្ធ
មិនចាំឪ្យអ្នកម្ខាងទៀតនិយាយអីទាន់។

(លោកតា...ចប់ហើយៗបើលោកតាមកសេអ៑ូលពិតមែនបងប្រុសច្បាស់ជាដឹងរឿងខ្ញុំតាមស៉ើបគាត់ជាមិនខាន!)
ស៑ូយ៉ុនខ្ញាំសក់ខ្លួនឯងនៅក្នុងឡានពេលនេះគេស្មុគ
ស្មាញខ្លាំងណាស់គិតអ្វីមិនចេះនោះទេ

+Home

រីង~~រីង~~~

សម្លេងទូរសព៌បន្លឺឡើងនៅលើតុស្របពេលដែលម្ចាស់
ទូរសព៌កំពុងតែផ្អែមល្ហែមជាមួយគូស្នេហ៍របស់គេ។

រឿង:ᥫ᭡Start loving againᥫ᭡Where stories live. Discover now