Ep:29(តើអូននៅឯណា!?)

169 18 1
                                    

ឌឹប៎~~~

(ជាឯងមែនទេដែរយករឿងរបស់យើងទៅប្រាប់លោកតា!)យ៉ុនហ្គីហក់មកដាល់ប្អូនជីដូនរបស់នាយដែរជាស៑ូយ៉ុន

(ខ្ញុំសុំទោសបងប្រុស!)ស៑ូយ៉ុនមិនអាចប្រកែកអ្វីបានព្រោះវាគឺជាការពិតគេសុខចិត្តឈរឪ្យរាងក្រាស់វាយតប់គេតាមចិត្តរហូតដល់នាយបាត់ខឹង។

(ប៉ុណ្ណឹងបានហើយយ៉ុនហ្គី...!)ជីមីនចូលមកហាមឃាតរាងក្រាស់បើបណ្ដោយឪ្យនាយវាយគេទៀតស៑ូយ៉ុនច្បាស់ជាស្លាប់មិនខាននោះទេ។

(វាបានតាមដានពួកយើងហើយយករឿងរបស់ពួកយើងទៅប្រាប់លោកតាតើអូនគិតថាវាគួរឪ្យអភ័យទោសដែរទេ!?)យ៉ុនហ្គីសួររាងតូចទាំងប៉ោងសរសៃ កដោយសារតែនាយខឹងខ្លាំងពេកនាយស្ទើតែចាប់ហក់ទៅចាប់ហែកស៑ូយ៉ុនជាចម្រៀកៗទៅហើយ។

(ខ្ញុំមិនរត់គេចទេ បងចង់វាយខ្ញុំប៉ុណ្ណាក៏បានដែរខ្ញុំនិងមិនតប តទៅបងវិញឡើយ!)ស៑ូយ៉ុន

(យ៉ុនហ្គីស្ដាប់អូនណា.. ទោះបីគ្មានប្រាប់រឿងនេះទៅលោកតាក៏ដោយថ្ងៃណាមួយគាត់ក៏គង់តែដឹងដោយ
ខ្លួនឯងដដែលហើយគាត់ក៏អាចនិងខឹងខ្លាំងជាងនេះទៅទៀត...អូននិងបងសុតតែមិនចង់លាក់បាំងរឿងទំនាក់ទំនងរបស់ពួកយើងដូចគ្នាត្រូវទេ!?)ជីមីនអង្អែលមុខរាងក្រាស់ថ្នមៗហើយនិយាយយ៉ាងថ្នាក់ថ្នមលួង
លោមចិត្តរាងក្រាស់ឪ្យត្រជាក់វិញ។

(បាទ...!)យ៉ុនហ្គីចូលទៅអោបរាងតូចហើយស្រង់ក្លឹន
ក្បែរកញ្ចឹង ករបស់គេ។

+ឆ្នាំ1953

នៅក្នុងអំឡុងឆ្នាំដែលកំពុងតែមានសង្គ្រាមឈ្លានពានពីប្រទេសជប៉ុនមកកាន់ប្រទេសកូរ៉េ។

(សុំទោសផងជីយ៉ូន!គ្រួសាររបស់បងបានឪ្យបងទៅបម្រើកងទ័ពបងមិនដឹងថាបងអាចមានជីវិតរស់មកវិញរឺអត់ទេ បើសិនបង...!)យ៉ុនហ្យុងដែលជាលោកតារបស់យ៉ុនហ្គីកាលនៅវ័យក្មេងនិយាយទៅកាត់គូស្នេហ៍របស់គាត់។ដោយសារតែពេលនេះជាពេលមានសង្គ្រាមតម្រូវឪ្យមនុស្សប្រុសដែលអាយុ18ឆ្នាំលើកទៅធ្វើកងទ័ព។

(មិនឪ្យនិយាយពាក្យថាបើសិនទេ...បើបងពិតជាមិនត្រឡប់មកវិញមែនខ្ញុំនិរងចាំបងអស់មួយជីវិត!)ក្មេង
ប្រុសវ័យ16ឆ្នាំសម្រក់ទឹកភ្នែកប្រាប់ទៅអ្នកម្ខាងទៀត។

រឿង:ᥫ᭡Start loving againᥫ᭡Where stories live. Discover now