+Skip
(កូនប្រុស!ឯងកុំស្លន់ស្លោរពេកគង់តែបានជួបគេទេ!)
លោកមីនឃើញកូនប្រុសរបស់នាយដើរទៅមកៗដូចជាមេមាន់រកពងយ៉ាងចឹង។(ច្បាប់ទម្លាប់គ្រួសារខ្ញុំគិតថាពេលថ្ងៃពួកយើងអាចជួបគ្នាបានធម្មតាតែខ្ញុំមិនគិតថាលោកតាបានឪ្យជីមីនទៅស្នាក់នៅផ្ទះផ្សេងនោះទេ ខ្ញុំមិនបានឃើញមុខគេអស់រយៈពេលប្រាំពីរថ្ងៃសូម្បីតែនិយាយទូរសព៌រកគ្នាក៏មិនបានផង...តើលោកប៉ាចង់ឪ្យខ្ញុំឈរធម្មតាបានយ៉ាងមិចទៅ!?)យ៉ុនហ្គីនិយាយរៀបរាប់ប្រាប់អ្នកជាឪពុកពីទុក្ខលំបាក់របស់នាយនៅពេលនេះ។
(ប៉ាកូនក៏ធ្លាប់ឆ្លងកាត់រឿងនេះដែរ កាលម៉ាក់និងប៉ាកូន
រៀបការដំបូងលោកប៉ាក្មេកក៏បានបំបែកពួកយើងឪ្យស្នាក់នៅផ្ទះផ្សេងគ្នាដែរ តែប៉ារបស់កូនបានលួចមកជួបម៉ាក់ហើយក៏ត្រូវលោកប៉ាក្មេកដាក់ទោសយ៉ាងធ្ងន់ធ្ងរ!)
លោកស្រីមីនដែរដើរមកដល់បានស្ដាប់លឺពីការសន្ទនារវាងឪពុកកូនទាំងពីរនេះគាត់ក៏ចូលមកប្រាប់អ្នកជាកូនពីផ្ដល់លំបាករបស់ស្វាមី។(អូនកុំរលឹករឿងនិងអី វាកន្លងផុតទៅហើយ...ហើយណាមួយថ្ងៃនេះគឺជាថ្ងៃមង្គលរបស់កូនផងកូននិងបានជួបគ្នាវិញហើយ!)លោកមីននិយាយប្រាប់អ្នកជាកូននិងអង្អែលខ្នងរបស់នាយ។
(បាទ...!)យ៉ុនហ្គីទម្លាក់ទឹកមុខចុះហើយនាយក៏ដើរចូលទៅក្នុងបន្ទប់វិញដើម្បីរៀបចំខ្លួនទៅតាមប្រពៃណីរបស់ប្រជាជនកូរ៉េខាងត្បូង។
មិនយូរប៉ុន្មានការរៀបចំក៏បានរួចរាល់ហើយតាមប្រពៃណីបុរាណកូនកម្លោះត្រូវចាំនៅមុខខ្លោងទ្វាររងចាំកូនក្រមុំធ្វើដំណើរមកដល់និងអៀវកូនក្រមុំចូលទៅខាងក្នុងដើម្បីគោរពចាស់ទុំ។
(កូនក្រមុំមកហើយឡានមួយនោះ!)ស៑ូយ៉ុនឧទានឡើងពេលបានឃើញឡានសេរីទំនើបខ្នាតវែងមួយបើកមកដល់។ចំណែករាងក្រាស់ក្រោយពីបានងាកទៅមើលតាមសម្ដីរបស់ស៑ូយ៉ុនហើយនាយក៏លេចចេញស្នាមញញឹមនៅលើផ្ទៃមុខយ៉ាងស្រស់បំព្រងដោយ
សារតែដឹងថានៅក្នុងឡាននោះគឺមានកូនក្រមុំរបស់នាយ។ទំនៀមទម្លាប់ដ៏ចម្លែករបស់គ្រួសារមីនដែលតម្រូវឪ្យកូនចៅក្នុងគ្រួសារដែលជិតរៀបការត្រូវរស់នៅផ្ទះខុសគ្នារយៈពេលប្រាំពីរថ្ងៃគឺដូនតាចង់ឪ្យកូនចៅជំនាន់ក្រោយទាំងអស់ចេញអត់ធ្មត់រងចាំនិងអាចយល់ពីអារម្មណ៍ខ្លួនឯងកាន់តែច្បាស់ថាស្រឡាញ់មនុស្សម្នាក់នោះរឺក៏អត់?ហើយយើងអាចសម្រេចចិត្តបានដោយខ្លួនឯងថាចង់រៀបការរឺក៏អត់?