(បានហើយ...!)រាងតូចរុញរាងក្រាស់ចេញពីការថើបបើនៅស្ងៀមឪ្យនាយថើបគេបែបនេះគេច្បាស់ជាដាច់ខ្យល់មុនការប្ដីមិនខាននោះទេ។
(និយាយថាយល់ព្រមនិងបងសិនមក!)
(បានប៉ុន្ដែខ្ញុំក៏មានលក្ខខណ្ឌមួយដូចគ្នា ពេលនៅក្រុម
ហ៑ុនហាមដាក់ការងារឪ្យខ្ញុំច្រើនពេកហើយលោកត្រូវតែត្រឡប់មកផ្ទះវិញនិងធ្វើអាហារពេលល្ងាចឪ្យខ្ញុំ!)(បាន...គ្មានបញ្ហាទេអូនសម្លាញ់!)រាងក្រាស់អោបរឹតចង្កេះរាងតូចហើយនាយក៏ងើបមុខទៅថើបគេជាច្រើនខ្សឺត។
(ខ្ញុំចង់គេង...!)
(បាទ...!)រាងក្រាស់ដាក់ឪ្យរាងតូចគេងនៅលើគ្រែស្រួល
បួលហើយនាយក៏អោបចង្កេះគេពីក្រោយ។(មិចក៏លោកមិនទៅបន្ទប់របស់លោក!?)
(បងបាននិយាយហើយថាបើអូនមិនហៅបងថាបងទេបងមិនទៅណាទាំងអស់!)
(ហឺយយយ៎...តាមចិត្ត!)រាងតូចដកដង្ហើមធំដោយសារគេបិយាយមិនឈ្នះរាងក្រាស់ម្នាក់នេះនោះទេ។
រាងក្រាស់គេងអោបរាងតូចពោរពេញទៅដោយភាពកកក្ដៅចេញពីរាងកាយមាំមួនរបស់នាយ។
[កកក្ដៅណាស់!]រាងតូចគិតក្នុងចិត្តទាំងភ្លេចខ្លួនហើយគេក៏ឈ្មុលក្បាលចូលទៅក្នុងដើមទ្រូងរបស់រាងក្រាស់និងសម្ងំគេងដោយមិនខ្វល់ពីអ្វីទាំងអស់។
[គាត់ក៏មិនអាក្រក់អីណាស់ណាដែរប៉ុន្ដែខ្ញុំខ្លាចណាស់...
ខ្ញុំខ្លាចថាពេលខ្ញុំស្រឡាញ់គាត់ខ្លាំងហើយគាត់ក៏ធ្វើបាបខ្ញុំដូចប្រុសម្នាក់នោះ...!]ជីមីនគិតបណ្ដើរទឹកភ្នែកក៏រលីង
រលោងចេញមកបណ្ដើរពេលនេះគេមិនយល់ពីចិត្តរបស់ខ្លួនឯងទាល់តែសោះថាគួរតែដាក់ចិត្តស្រឡាញ់រាងក្រាស់រឺក៏អត់?+Next Day
ពួកគេទាំងពីរបានមកក្រុមហ៑ុនធ្វើការជាធម្មតាចម្លែកតែរាងតូចដែលអង្គុយដូចមនុស្សគ្មានព្រលឹងនៅក្នុងខ្លួន។
(លោកផាក...លោកផាក...!?)បុគ្គលិកស្រីម្នាក់ដើរមកកេះរាងតូច
(ហ្អាស៎...អូរ៎!?តើនាងមានការអីមែនទេ!?)ជីមីនទាញស្មារតីរបស់គេមកវិញហើយសួរនាង