Ep:33(អូនកុំកើតអីឪ្យសោះណា!)

221 23 2
                                    

ក្រោយពីដោះស្រាយចម្ងល់រវាងគ្នាទៅវិញទៅមករួចរាល់អស់ហើយពួកគេក៏បិទភ្លើងគេវិញ។

[អូនមិនស្ដាយក្រោយដែរជ្រើសយកបងទេ!]ជីមីនឈ្ងុល
ក្បាលចូលទៅស្វែងរកភាពកកក្ដៅនៅក្នុងដើមទ្រូងរាងក្រាស់ហើយគេងអោបរាងក្រាស់យ៉ាងណែន។គេកាន់តែស្រឡាញ់រាងក្រាស់កាន់តែខ្លាំងឡើងៗហើយ។

+Next Day

ដល់ពេលរសៀលគ្រួសារត្រកូលមីនគ្រប់គ្នាក៏នាំគ្នាអាំងសាច់ញាំជុំគ្នានៅជិតស្រះផ្កាឈូកដែលមាននៅក្នុង
ភូមិគ្រិះស្រាប់។

(ពេលណាឯងឪ្យគេទៅវិញ!?)លោកតាសួរទៅចៅប្រុសរបស់គាត់ដែលអង្គុយនៅក្បែរគាត់។

(លោកតាចង់និយាយពីអី!?ហេតុអីត្រូវឪ្យជីមីនទៅវិញ!?)
យ៉ុនហ្គីសួរទៅលោកតាដោយចម្ងល់ក្រែងលោកតានិយាយព្រមឪ្យជីមីនទាក់ទងនិងនាយហើយមិនចឹងរឺ?

(វាគ្រាន់តែជាអ្នកក្រៅ គ្មានសិទ្ធស្នាក់នៅភូមិគ្រិះមីនឡើយ!)

(លោកតា...ចុះក្រែងឆេយ៉ុនក៏មិនមែនជាមនុស្សគ្រួសារយើងដែមិនចឹងរឺ!?ហេតុអីនាងអាចនៅទីនេះបាន!?)យ៉ុនហ្គីងចងចិញ្ចើមសួរលោកតា

(ព្រោះនាងគឺជាមនុស្សដែលយើងបានជ្រើសរើសសម្រាប់ឯង!)

(ក្រែងលោកតាយល់ព្រមឪ្យពួកខ្ញុំទាក់ទងគ្នាហើយមិន
ចឹងរឺ!?)យ៉ុនហ្គីស្ទុះក្រោកឈរសួរទៅគាត់

(មែន!យើងបានយល់ព្រមព្រោះឆេយ៉ុនមិនទាន់មកដល់តែពេលនេះនាងមកហើយ...វាគ្មានសិទ្ធនៅទីនេះទៀតឡើយបន្ទប់របស់ឯងគួរតែមានចំណែកឆេយ៉ុនជាងវា!)
លោកតានិយាយស្របពេលដែលរាងតូចដើរមកដល់និងបានលឺគ្រប់យ៉ាង។ដោយសារតែមុននេះគេទៅជួយរៀបចំរបស់របរអាំងសាច់។

(ជីមីន...!?)យ៉ុនហ្គីងាកទៅមើលរាងតូចដែលកំពុងតែកាន់ចានជាមួយនិងទឹកមុខភាំងធ្វើអ្វីមិនចេញ។

[ហេតុអីខ្ញុំមិនអាចហើមមាត់របស់ខ្លួនឯងបានសោះចឹង!?ខ្ញុំពិតជាចង់យំចេញមកខ្លាំងណាស់តែភ្នែករបស់ខ្ញុំពេលនេះវាស្ងួតគ្មានទឹកភ្នែកចេញមកសូម្បីតែបន្ដិច...
ខ្ញុំមានអារម្មណ៍ថាបេះដូងខ្ញុំចាប់ផ្ដើមឈឺដូចជាត្រូវគេយកកាំបិតមកចាក់ជាច្រើនរយកាំបិតចំណែកក្បាលរបស់ខ្ញុំក៏ចាប់ផ្ដើមស្ពឹក...ធ្វើឪ្យខ្ញុំចង់...!]ជីមីនគិតដល់ត្រឹមនេះគេក៏ដួលសន្លប់ភ្លាមៗចានដែលកាន់នៅក្នុងដៃក៏របួតធ្លាក់បែកខ្ទិចខ្ទីគ្មានសល់។

រឿង:ᥫ᭡Start loving againᥫ᭡Where stories live. Discover now