(លោកប៉ា...អ្ហឹមម៎!)ត្របក់ភ្នែករបស់រាងតូចដែលកំពុងតែដេកនៅលើតុចាប់ផ្ដើមបើកឡើងបន្ដិចម្ដងៗ។
(មិចក៏ដេកនៅក្នុងម៉ោងការងារចឹង!?)សម្លេងក្រឡរធំមួយបន្លឺឡើងធ្វើឪ្យនាក់ដែលមិនទាន់ស្វាងពីភាពងងុយ
គេងនោះភ្ញាក់ព្រើតដោយសារតែគេដឹងច្បាស់ណាស់ថានោះគឺជាសម្លេងមេរបស់គេ។(លោកមីន...!)ជីមីន
(យ៉ាងមិច!?ឆាប់បង្ហើយការងាររបស់ឯងភ្លាមទៅហើយអត្ថបទនេះត្រូវយកមកដល់ដៃរបស់ខ្ញុំនៅថ្ងៃស្អែកបើមិនចឹងទេឯងនិងដឹងថាមានរឿងអ្វីកើតឡើង!)ថាហើយរាងខ្ពស់ស្រឡះក៏ដើរចាកចេញទៅ
(អូនត្រូវមេស្ដីបន្ទោសឪ្យទៀតហើយ!)សម្លេងបុរសម្នាក់បន្លឺឡើងនៅក្រោយខ្នងរបស់គេហើយរាងតូចក៏ងាកទៅមើល។
[នេះ...តើមានរឿងអ្វីកើតឡើង!?មុននេះគ្រាន់តែជាសុបិន្ដទេ!?តែវាដូចជាការពិតខ្លាំងណាស់!]គិតនៅក្នុងចិត្តទាំងភាពងឿងឆ្ងល់មុននេះគេមិនបានចាប់អារម្មណ៍ដោយសារមុននេះត្រូវមេស្ដីបន្ទោសទើបមិនបានចាប់
អារម្មណ៍តែពេលនេះបានឃើញបុរសដែលជាសង្សារនៅចំពោះមុខខ្លួនបែបនេះទើបគេបានដឹងថារឿងដែលបានកើតឡើងកាលពីដំបូងនោះគឺសុតតែជារឿងពិតប្រាកដទាំងអស់។គេបានស្លាប់នៅក្នុងជណ្ដើរយន្ដនោះហើយប៉ុន្ដែអាទិទេពមិននៅខាងមនុស្សអាក្រក់រហូតនោះទេទ្រង់បានបញ្ចូនរាងតូចឪ្យត្រឡប់មកអតីតកាលវិញដើម្បីកែប្រែកំហុសរបស់គេ។(ជីមីនលោកមើលទៅអស់កម្លាំងណាស់ ចង់បានកាហ្វេមួយកែវទេ!?)ស្រីម្នាក់នោះបានលេចមុខចេញមកធ្វើឪ្យរាងតូចកាន់តែដឹងយ៉ាងច្បាស់ថាគេបានត្រឡប់មកអតីតកាលវិញចំពេលដែលគេនិងប្រុសម្នាក់នោះក្លាយជាគូស្នេហ៍គ្នាដំបូងៗ។
(មិនចាំបាច់ទេ...ហើយបងមកតាមខ្ញុំ ខ្ញុំមានរឿងនិយាយជាមួយបន្ដិច!)ជីមីនថាហើយគេក៏ក្រោកដើរទៅបន្ទប់ទឹកដោយមានប្រុសចង្រៃម្នាក់នះដើរតាមគេពីក្រោយ។
(តើអូនចង់មែនទេ!?ទើបហៅបងមក!?)សុងឆាសួររាងតូចទាំងទឹកមុខព្រានហើយក៏ចង់ដើរទៅលូកលាន់រាង
កាយរបស់រាងតូចតែក៏ត្រូវរាងតូចវ៉ាស់ដៃរបស់គេចេញ។