ប៉ុន្មានថ្ងៃក្រោយមកថ្ងៃនេះគឺជាថ្ងៃកំណើតរបស់រាងតូចរាងក្រាស់យ៉ុនហ្គីក៏បានណាត់រាងតូចមកហាងមួយកន្លែងដែលនាយបានសាងសងដោយអាថ៌កំបាំងមិនឪ្យរាងតូចដឹង។
+Shop
[ហេតុអីគាត់ណាត់ខ្ញុំមកហាងលក់ផ្កានេះទៅវិញ!?]
ជីមីនដើរចូលមកក្នុងហាងលក់ផ្កាដែរគេបានឃើញនៅថ្ងៃមុន។គេមកទីនេះដោយសារតែរាងក្រាស់ប្រាប់គេថានាយមានរបស់សំខាន់ដែលចង់ឪ្យរាងតូច។[ថ្ងៃនេះគឺជាថ្ងៃកំណើតរបស់ខ្ញុំ គាត់ច្បាស់ជាមានរបស់អ្វីពិសេសឪ្យខ្ញុំជាមិនខាននោះទេ!]ជីមីនឧទានឡើងនៅក្នុងចិត្តទាំងស្នាមញញឹម
(ទៅអង្គុយចាំគាត់វិញប្រសើរជាង!)ជីមីនថាហើយរាងតូចក៏ដើរទៅអង្គុយរងចាំរាងក្រាស់
ព្រឹប៎~~~
(មានរឿងអីនិង!?)ជីមីនស្ទុះក្រោកឈរដោយសារនៅ
សុខៗភ្លើងនៅក្នុងហាងក៏ស្រាប់តែដាច់ធ្វើឪ្យនៅក្នុងហាងនេះងងឹតមើលអ្វីមិនចង់ឃើញ។បន្ដិចក្រោយក៏មានប្រអប់មួយរមៀលមកដោយឯកឯងដូចជាមាននរណាម្នាក់ជាអ្នកទាញវាយ៉ាងចឹង។
(ស្អីនិង!?)ជីមីនបន្ទន់ជង្គង់ចុះហើយបើកប្រអប់នោះមក។គេក៏បានឃើញក្រដាសមួយសន្លឹកតែគេមិនអាចអានអក្សរនៅលើនោះបានទេដោយសារវាងងឹតពេក។
(យ៉ុនហ្គី!អូនដឹងថាបងមកដល់ហើយឆាប់ចេញមក!)
ជីមីនស្រែកហៅរាងក្រាស់(ជីមីន!)យ៉ុនហ្គីចុចឡើងភ្លើងវិញហើយនាយក៏ដើរចេញមកបង្ហាញខ្លួនឪ្យរាងតូចបានឃើញ។
(ហេតុអីបងហៅអូនមកទីនេះ!?តើបងជួលកន្លែងគេមែនទេ?ច្បាស់ជាអស់លុយច្រើនណាស់ហើយបងឯងនេះមិនចេះសន្សំសំច្ចៃសោះ!)ជីមីនថាឪ្យរាងក្រាស់
(បងមិនបានជួលកន្លែងនេះទេ!)យ៉ុនហ្គី
(.....!)ជីមីនមិនតបដោយសារគេកំពុងតែគេជាប់អានក្រដាសមួយសន្លឹកនោះ។
(នេះគឺ...គឺហាងរបស់បង!?)ជីមីនបើកភ្នែកធំៗងើបសម្លឹងមុខរាងក្រាស់ដោយក្ដីភ្ញាក់ផ្អើល។
(បាទ!បងចង់ឪ្យអូនភ្ញាក់ផ្អើលទើបមិនបានប្រាប់អូនពីរឿងនេះ!បងចង់ឪ្យវាជាកាដូសម្រាប់អូនណា!)យ៉ុនហ្គី
ញញឹមដាក់រាងតូច