Ep:32(អូនក៏គិតដូចបងដែរ...!)

159 15 2
                                    

[មិចក៏ខ្ញុំភ្លេចពីរឿងនេះទៅកើត...!?]ជីមីនឈរនៅមុខកញ្ចក់ក្នុងបន្ទប់ទឹកគិតពីរឿងដែលគេបានជួបនៅតុអាហារមុននេះ។

[ខ្ញុំស្ទើតែភ្លេចទៅហើយថាខ្លួនឯងបានឆ្លងមកអតីតកាលវិញហើយខ្ញុំបានកែប្រែជីវិតរបស់ខ្ញុំ...ខ្ញុំថែមទាំងបានរកឃើញមនុស្សប្រុសម្នាក់ដែលខ្ញុំអាចពឹងផ្អែកបានថែម
ទៀតផង...!]

[តែអ្វីដែរខ្ញុំមិនបាននឹកដល់នោះគឺយ៉ុនហ្គីកាលនៅអតីតកាលគាត់មានប្រពន្ធហើយថែមទាំងមានកូនប្រុសម្នាក់សម្រាប់ស្នងដំណែងគ្រួសារទៀតផង...ហើយនារីម្នាក់នោះគឺជានាង...!]ជីមីននិយាយសម្ដៅទៅលើនារីដែលបើតែមកដល់នៅថ្ងៃនេះ។ទឹកភ្នែករបស់គេក៏ស្រក់មកដក់ៗដាបពេញថ្ពាល់។

(ជីមីន!អូនធ្វើអីនៅក្នុងបន្ទប់ទឹកយូរម្ល៉េះ!?)យ៉ុនហ្គីគោះទ្វារបន្ទប់ទឹកហើយសួររាងតូច

(គឺ...គឺចាំបន្ដិចអូនជិតរួចហើយ!)ជីមីនប្រញាប់ជូតទឹកភ្នែករបស់គេចេញយ៉ាងប្រញាប់ប្រញាលហើយគេក៏បើកទ្វារចេញទៅវិញ។

(អូនធ្វើអីយូរម្ល៉េះ!?មិចក៏ភ្នែករបស់អូនក្រហមខ្លាំងម្ល៉េះ!?តើអូនយំមែនទេ!?)យ៉ុនហ្គីសួររាងតូច

(អត់...អត់ទេគឺមានអីចូលភ្នែកអូនទើបអូនញីវារហូតដល់ក្រហមបែបនេះ បងកុំបារម្ភអីអូនមិនអីទេ!)ជីមីនញញឹមពព្រាយដាក់រាងក្រាស់

(ពិតមែនរឺ!?)យ៉ុនហ្គីសួរបញ្ជាក់រាងតូច

(អ្ហឹមម៎!)ជីមីនញញឹមងក់ក្បាល

(ប្រសើរណាស់បើអូនមិនអី តោះទៅមើលលោកតានិងលោកប៉ារបស់បងលេងអុក!)យ៉ុនហ្គីកាន់ដៃរាងតូចដើរចេញទៅខាងក្រៅជាមួយគ្នា។មកដល់កន្លែងដែលលោកតានិងលោកមីនកំពុងតែអង្គុយទល់មុខគ្នាលេង
អុកតាមទម្លាប់របស់គ្រួសារហើយក៏មានសមាជិកក្នុងគ្រួសារមកមើលជុំគ្នាផងដែរ។

(អូនគិតថាខាងណាឈ្នះ!?)យ៉ុនហ្គីសួររាងតូច

(អូនយកខាងលោកតា...!)

(យើងមិនត្រូវការឯងកនៅខាងយើងទេ!)លោកតាងាកមុខទៅសម្លឹងមុខរាងតូចដោយក្រសែភ្នែកមិនពេញចិត្តពេលបានលឺសម្ដីរបស់រាងតូចមុននេះ។

រឿង:ᥫ᭡Start loving againᥫ᭡Where stories live. Discover now