ប៉ុន្មានថ្ងៃកន្លងផុតទៅយ៉ុនហ្គីនិងជីមីនក៏មានទាក់ទងគ្នាបែបឯកជនមិនឪ្យអ្នកណាដឹងជាពិសេសអ្នកនៅក្នុង
ក្រុមហ៑ុន។បុគ្គលិកកំពុងតែតម្រង់ជួរគ្នាឪ្យរាងក្រាស់ពិនិត្យមើលឯកសាររបស់ពួកគេម្នាក់ម្ដងៗរហូតដល់រាងតូចដែលនៅចុងគេ។
(អ្ហាយយយ៎...ធ្វើអីនិង!?)រាងតូចផ្លាតសម្លេងស្រែកពេលត្រូវដៃមាំមួយចាប់ទាញគេឪ្យដួលពីលើភ្លៅរបស់រាងក្រាស់ហើយនាយក៏អោបចង្កេះរបស់គេជាប់។
(មិននឹកបងទេរឺ!?)រាងក្រាស់ដាក់ចង្ការលើស្មាររាងតូចហើយសួរ
(លែងដៃពេលនេះកំពុងនៅក្នុងក្រុមហ៑ុនណា!)រាងតូចខំប្រឹងទាញដៃរបស់រាងក្រាស់ចេញតែគេត្រឹមតែជាមនុស្សប្រុសធម្មតាម្នាក់ប៉ុណ្ណោះគេមិចនិងអាចឈ្នះកម្លាំងរបស់មនុស្សប្រុសដែលមានកាយសម្បទារឹងមាំដូចរាងក្រាស់បានទៅ?
(កុំខំប្រឹងរើអី អូនគួរតែទុកកម្លាំងទៅធ្វើអ្វីផ្សេងល្អជាជាងមករុញបងចេញ!)នៅតែរឹតរង្វង់ដៃរបស់នាយអោបរាងតូចយ៉ាងណែន
(ចង់យ៉ាងមិច!?)
(ចង់ឪ្យអូនថើបបង...!)
(ចាំទៅដល់ផ្ទះសិនទៅ មិនចេះខ្មាស់គេទេរឺ!?)
(ក៏បាន...ទៅផ្ទះវិញអូនត្រូវតែឪ្យបង!)រាងក្រាស់ក៏យល់
ព្រមប្រលែងដៃចេញពីការអោបរាងតូចហើយរាងតូចក៏ដើរចេញទៅធ្វើការរបស់គេបន្ដទៀត។[គេសោះកក្រោះដាក់ខ្ញុំដល់ហើយ!]យ៉ុនហ្គីគិតក្នុងចិត្តទាំងទឹកមុខស្រពោនពួកគេទាក់ទងគ្នាប៉ុន្មានថ្ងៃហើយតែរាងតូចនៅតែដដែលគេនៅតែនិយាយសោះកក្រោះដាក់នាយដូចពីមុនចឹងថែមទាំងនិយាយគ្មានហៅឈ្មោះរបស់នាយថែមទៀត។គេម្នាក់នេះពិតជាឈ្លើយខ្លាំងណាស់ត្រូវតែដាក់ទោសម្ដងទើបបាន។
ប៉ុន្ដែរាងតូចធ្វើបែបនេះក៏មានហេតុផលរបស់គេដូចគ្នា។
ព្រោះគេនៅមិនទាន់បើកចិត្តទទួលយករាងក្រាស់នៅ
ឡើយនោះទេ។គេខ្លាចថាស្នេហាលើកនេះអាចនិងដូចកាលពីមុន។+Skip
[នៅក្នុងការចងចាំរបស់ខ្ញុំមុនពេលត្រឡប់មកអតីតកាលវិញ យ៉ុនហ្គីគាត់បានជោគជ័យខ្លាំងណាស់និងរឿងការងាររបស់គាត់ហើយថែមទាំងស្ដាប់តាមលោកតារបស់គាត់រៀបការជាមួយមនុស្សស្រីម្នាក់និងមានកូនប្រុសម្នាក់ទៀតប៉ុន្ដែក្រោយមកពួកគេក៏លែងលះគ្នាដោយសារ
តែរស់នៅមិនចុះសម្រុងនិងគ្នាហើយគាត់បានលាចាកលោកដោយសារតែបើកបរដោយជាតិអាកុល...!]