Chapter 3: ប្រគល់កូនប្រុសអ្នកស្រីមកឲ្យខ្ញុំ

4.4K 245 1
                                    

Juyeon ទាញកាំភ្លើងចេញពីចង្កេះខោរបស់នាយដើម្បីកេះកៃត្រៀមនឹងបាញ់អ្នកស្រី Kim ទៅហើយស្រាប់តែភ្លាមៗនោះសម្លេងគ្រាប់កាំភ្លើងក៏បានបាញ់ឡើងទៅលើខ្យល់អាកាសទៅវិញដោយមានអ្នកមកបង្វែរកាំភ្លើងរបស់ Juyeon តម្រង់ទៅខាងលើ។

ផាំង៚

« Tae ឆាប់រត់ទៅកូន! »

« ប៉ុន្តែអ្នកម៉ាក់... »

« ឆាប់ទៅៗ » អ្នកស្រី Kim រុញកូនប្រុសចេញពីខ្លួនដើម្បីឲ្យគេរត់គេចខ្លួនចេញទៅមុន ព្រោះគាត់ដឹងច្បាស់ណាស់ថាគេមកគ្មានបំណងល្អនោះទេ។

Jungkook បង្វែរដៃកាំភ្លើងរបស់ Juyeon ឡើងទៅលើអាកាសធ្វើឲ្យ Juyeon ងាកសម្លឹងមើលអ្នកដែលមកបង្អាក់ការបាញ់សម្លាប់របស់ខ្លួន មុននឹងនាយ Juyeon ទម្លាក់ដៃដែលកាន់កាំភ្លើងចុះនឹងឱនគំនាបគោរពនាយជាចៅហ្វាយដែលឈរក្បែរដៃរបស់ខ្លួនដូចជាគ្មានរឿងអ្វីកើតឡើងអញ្ចឹង។

« អ្នកស្រីគិតថាកូនប្រុសរបស់អ្នកស្រីរត់រួចមែនទេ ? » Jungkook ដើរចូលទៅជិតរាងចំណាស់ដែលអង្គុយលើដីដោយមានអង្គរក្សចាប់ដៃរបស់គាត់ទាំងសងខាងជាប់មិនឲ្យរត់ទៅណាបាន។

« លោក...កុំអីខ្ញុំសុំអង្វរ » អ្នកស្រី Kim អង្វរនាយទាំងកំពុងបង្ហូរទឹកភ្នែកឥតដាច់មួយតំណក់។

« ប្រគល់កូនប្រុសអ្នកស្រីមកឲ្យខ្ញុំ បំណុលដែលអ្នកស្រីជំពាក់ទាំងប៉ុន្មាននឹងដាច់ស្រេចទាំងស្រុង » Jungkook បញ្ចេញស្នាមញញឹមចុងបបូរមាត់ដូចជាបិសាចកំណាចដែលកំពុងរង់ចាំចំណីមកដល់ដៃ។

« លោ...លោកចង់បានន័យថាម៉េច ? »

« គ្រាន់តែដោះដូរកូនអ្នកស្រីជាមួយនឹងបំណុលគ្មានអ្វីទៅពិបាកទេ! សម្រេចថាអ្នកស្រីបានយល់ព្រមហើយ កុំលេចមុខមកឲ្យខ្ញុំឃើញម្ដងទៀត » បញ្ចប់សម្ដីដ៏សែនឈ្លើយទៅកាន់មនុស្សចាស់រួចនាយក៏ដើរត្រឡប់ទៅរកឡានវិញដែលមានកូនចៅរបស់នាយបើកបរជូនមក។

Jungkook បានដឹងពីទីតាំងដែល Juyeon បាននាំកូនបំណុលរបស់នាយមកដាក់ទោសដោយមាន GPS ជាប់ជាមួយនឹងនាយ Juyeon រួមទាំងឧបករណ៍តភ្ជាប់សម្លេងដើម្បីស្ដាប់ការសន្ទនាថាតើកូនចៅរបស់នាយធ្វើតាមបញ្ជាដែរឬទេ? តែបន្ទាប់ពីបានឮសម្លេងកូនប្រុសរបស់កូនបំណុលរបស់នាយហើយ Jungkook ក៏បានឲ្យអង្គរក្សជូនដំណើរនាយទៅរកទីតាំងនោះភ្លាមដោយការចង់ដឹងចង់ឃើញពីមុខមាត់កូនប្រុសរបស់កូនបំណុលរបស់នាយ។

MR BADBOY // j.jk x k.thWhere stories live. Discover now