Chatper 39: អូនស្រលាញ់លោកម្ចាស់🔞

3.8K 189 2
                                    

⚠️ Smut warning ⚠️

Jungkook លើកដៃទៅអង្អែលសាច់ថ្ពាល់រាងតូចស្រាលៗរួចក៏ប្ដូរមកជាចាប់ច្របាច់ថ្គាមរបស់គេវិញម្ដង ប៉ុន្តែនាយមិនច្របាច់ធ្វើឲ្យគេឈឺថ្គាមនោះទេ។ Jungkook ក៏ឱនមុខយឺតៗទៅថើបបបូរមាត់របស់ Taehyung មួយខ្សឺតរួចទើបដកចេញវិញនិងសម្លឹងផ្ទៃមុខរាងល្អិតដែលកំពុងតែងើយមុខសម្លឹងមកកាន់នាយវិញដូចគ្នាទាំងអាការៈរាងតូចនៅភិតភ័យដដែលព្រោះតែកំហុសដោយអចេតនានៅមុននេះ។

« ខ្ញុំសុំ...សុំទោស » Taehyung និយាយសុំទោសទៅកាន់រាងក្រាសទាំងញ័របបូរមាត់ឯ Jungkook ឯណោះមិនបានធ្វើអ្វីឬនិយាយអ្វីទៅកាន់រាងតូចនោះឡើយ នាយគ្រាន់តែឈរសម្លឹងមុខរបស់គេប៉ុណ្ណោះ។

« kitten ចូលមកធ្វើអី? » ទីបំផុត Jungkook ក៏បោះសំណួរសួរទៅកាន់រាងតូចម្ដងទៀត ហើយម្ដងនេះនាយនិយាយដោយប្រើសម្ដីស្រទន់ស្រាលមិនគ្រតគ្រាតដាក់ Taehyung ដូចមុននេះនោះទេ។

« គឺខ្ញុំបារម្ភពីលោម្ចាស់ខ្ញុំឃើញលោកម្ចាស់មានទឹកមុខមិនល្អទើបខ្ញុំគ្រាន់តែចង់ចូលមកសួរពីអាការៈរបស់លោកម្ចាស់ប៉ុណ្ណោះ » Taehyung

« ឆ្លើយឲ្យត្រង់! Tae ស្រលាញ់បងមែនទេ? » សំណួរដែលពិបាកនឹងឆ្លើយក៏បានលោតចេញពីប្រអប់មាត់របស់រាងក្រាសសួរមកកាន់គេម្ដងទៀតហើយ ប៉ុន្តែម្ដងនេះគឺជាការសួរបញ្ជាក់អំពីភាពច្បាស់លាស់នៃអារម្មណ៍និងចិត្តរបស់គេ អ្វីដែលគេកាន់តែជឿថាសំណួរដែល Jungkook កំពុងសួរគឺជាសំណួរចង់ដឹងពីភាពច្បាស់លាស់នោះគឺនាយបានហៅឈ្មោះរបស់គេដែលវាបញ្ជាក់បានយ៉ាងច្បាស់ថារាងក្រាសពិតជាចង់ដឹងពីអារម្មណ៍របស់គេនៅពេលនេះពិតមែនថាគេបានស្រលាញ់នាយពិតមែនឬក៏អត់?

Taehyung នៅស្ងៀមមិននិយាយអ្វីប៉ុន្តែកំពុងតែសម្លឹងកែវភ្នែករាងក្រាសទាំងគូដែលកែវភ្នែកមួយគូនោះនៅពេលនេះគឺស្រទន់មិនគួរឲ្យខ្លាចឡើយ។ បន្តិចក្រោយមក Taehyung ក៏លើកដៃម្ខាងយឺតៗឡើងទៅប៉ះថ្ពាល់របស់ Jungkook មុននឹងស្ទាបអង្អែលថ្ពាល់របស់នាយដោយដៃតូចៗស្រាលៗរបស់គេ។ ក្រោយមករាងតូចក៏បានទាញមុខរបស់នាយយកមកថើបភ្លាមៗដោយមិនឲ្យរាងក្រាសបានត្រៀមខ្លួនទុកជាមុន ប៉ុន្តែមិនជាបញ្ហានោះទេ Jungkook ក៏បានតបតស្នាមថើបទៅគេវិញទាំងកម្រោល ឯបាតដៃទាំងសងខាងក៏លើកទៅប៉ះផ្ទៃមុខរបស់រាងតូចដើម្បីតបតនិងប្រយុទ្ធក្នុងការថើបមួយនេះ។

MR BADBOY // j.jk x k.thWhere stories live. Discover now