Chapter 25: យើងនឹកឯងខ្លាំងណាស់ kitten!

3.5K 194 3
                                    

ឡានរបស់ Juyeon បានធ្វើដំណើរជូន Taehyung មកដល់ផ្ទះរបស់គេវិញដោយសុវត្ថិភាព។

« អរគុណច្រើន hyung » Taehyung និយាយពាក្យអរគុណទៅកាន់នាយ Juyeon រួចក៏បើកទ្វារឡានចាកចេញទៅ។ ឯ Juyeon តាមសម្លឹងមើលរហូតទាល់តែគេចូលទៅក្នុងផ្ទះផុតកន្ទុយភ្នែករបស់នាយទើបនាយបើកបរចាកចេញទៅវិញ។

Juyeon ជិះមកដល់ពាក់កណ្ដាលផ្លូវរួចក៏បត់ឡានទៅឈប់សំចតនៅគៀនម្ខាងផ្លូវមុននឹងទាញទូរស័ព្ទដៃផ្ញើសារទៅកា់នរណាម្នាក់។

***

ពេលយប់ឈានចូលមកដល់ Taehyung សង្ងំនៅក្នុងបន្ទប់របស់គេដើម្បីធ្វើកិច្ចការសាលាឲ្យហើយរួចរាល់នឹងអាលបានឆាប់ចូលគេង។

តុក-តុក៚

« Tae! » សម្លេងម្ដាយរបស់ Taehyung បានបន្លឺឡើងទើបនាយតូចប្រញាប់ក្រោកចេញពីតុរៀនដើរទៅបើកទ្វារឲ្យអ្នកម៉ាក់របស់គេ។

« ហឹម? អ្នកម៉ាក់មានការអីមែនទេហេតុអីមិនទាន់ចូលសម្រាន្តទៀត? » Taehyung

« មានគេយករបស់នេះមកឲ្យកូន! អញ្ចឹងម៉ាក់ទៅសិនហើយណា រាត្រីសួស្ដី » អ្នកស្រី Kim ហុចប្រអប់មួយទៅឲ្យ Taehyung ទើបនាយតូចទទួលយករួចគាត់ក៏ដើរចេញទៅបន្ទប់របស់គាត់វិញ។ Taehyung កាន់ប្រអប់នោះក្នុងដៃទាំងងឿងឆ្ងល់តែមិនគិតគូរច្រើនគេក៏កាន់វាយកចូលទៅក្នុងបន្ទប់និងបិទទ្វារវិញ រួចដើរសម្ដៅទៅរកគ្រែគេងទម្លាក់គូទអង្គុយទៅលើពូកទន់ៗមុននឹងយកប្រអប់មួយនោះមកហែកសំបកដើម្បីមើលថាមានអ្វីនៅក្នុងនោះ។

« ហឹម!! ទូរស័ព្ទតើ? » Taehyung ញញឹមឡើងមកតិចៗមុននឹងលើកទូរស័ព្ទនោះយកមកមើលដែលវាគឺជាទូរស័ព្ទដៃម៉ាក brand ល្បីល្បាញពេញនិយមសម្រាប់យុវវ័យដូចជាគេ។ បន្តិចក្រោយមកនាយតូចក៏ឃើញកូនសំបុត្រមួយនៅក្នុងប្រអប់នោះ ទើបគេយកវាមកបើកមើលក៏ឃើញថាមានលេខមួយខ្សែទំនងជាលេខទូរស័ព្ទរបស់នរណាម្នាក់ ហើយព្រមទាំងមានពាក្យសរសេរបញ្ជាក់នៅលើសំបុត្រមួយនោះផងដែរ។

"កុំភ្លេចខលមកលេខនេះផង! យើងនឹកឯងណាស់" បន្ទាប់ពីអានរួចហើយ Taehyung ក៏ដឹងភ្លាមថាជានរណាដែលឲ្យមនុស្សយកទូរស័ព្ទថ្មីមកឲ្យគេនិងចង់ឲ្យគេខលទៅរកព្រោះតែអ្នកខាងនោះនឹកនេះឯង។

MR BADBOY // j.jk x k.thWhere stories live. Discover now