Chapter 72: ពូកែរំអ៊ួយដូចអូនខ្លាំងណាស់

2.7K 174 9
                                    

៥ ឆ្នាំកន្លងផុតទៅ៚

សម្លេងស្រែកលឺៗនិងសម្រឹបជើងតូចៗរត់ប្រដេញគ្នានៅខាងមុខសួនច្បារនៃវិមានក៏លាន់សូររំពងផ្អើលទៅដល់មនុស្សម្នានៅឯបរិវេណខាងក្នុងឲ្យនាំគ្នាចេញមកមើលទាំងព្រួយបារម្ភ។

« ហឹកៗ...Appa » សម្លេងតូចច្រមិចរបស់ក្មេងប្រុសដែលមានវ័យប្រហែលជា ៣ ឆ្នាំស្រែកយំយ៉ៃៗបន្លឺហៅ Appa របស់ខ្លួនដែលកំពុងជាប់រវល់មានភ្ញៀវ។ ជំហានជើងខ្លីៗរបស់អាល្អិតរត់សម្ដៅយ៉ាងលឿនស្ទុះចូលទៅខាងក្នុងទាំងយំរហេមរហាមធ្វើឲ្យអ្នកជា Appa ឯណោះស្លន់ស្លោភ្លាមមួយរំពេច។

« អ្នកប្រុសតូចប្រយ័ត្នដួលណាមួយៗ » អ្នកជាម៉ែដោះក៏ប្រញាប់រត់ទៅតាមអាល្អិតដែលកំពុងរត់សម្ដៅទៅរក Appa របស់គេដើម្បីទៅតាមចាប់ព្រោះខ្លាចគេរអិលជើងដួលក៏ថាបានដែរ។

« យើងអាចបន្តនិយាយគ្នានៅថ្ងៃស្អែកបានណា »

« សុំទោសផងណាលោក Choi កូនរបស់ខ្ញុំរៀងរពឹសបន្តិចហើយ » Appa រូបស្រស់ក៏ញញឹមមិនសូវជាសមដាក់ភ្ញៀវព្រោះថាកូនរបស់គេពិតជារពឹសខ្លាំងណាស់រកតែគេពិភាក្សាការងារជាមួយភ្ញៀវបន្តិចមិនបានទេ។

« មិនអីទេខ្ញុំយល់ពេលខ្លះមានកូនតូចក៏ពិបាកដែរ អញ្ចឹងខ្ញុំសុំលា Tae ទៅវិញសិនហើយណា យើងនឹងបន្តការងារនៅថ្ងៃស្អែកព្រោះនេះក៏ជិតយប់ទៅហើយដែរ » លោក Choi ញញឹមដាក់នាយល្អិតបន្តិចមុននឹងលាចាកចេញទៅវិញ។

« កូនកើតអីបានជាយំអញ្ចឹងហឹម? » Taehyung លើកកូនប្រុសដាក់លើភ្លៅមុននឹងឱនមុខសួរកូន។

« hyunhee ឃើញអាបង Jaehyun ចាប់សត្វអីមិនដឹងទេយកមកបន្លាច hyunhee ទើប hyunhee យំ » អាល្អិត hyunhee ក៏ងើយសម្លឹងមុខ Appa របស់គេភ្លឹសៗទាំងពេបមាត់យំខ្សឹកខ្សួលព្រោះតែគេភិតភ័យមិនទាន់បាត់នៅឡើយទេ។

Jeon hyunhee មានអាយុ ៣ ឆ្នាំត្រូវជាកូនទីពីររបស់គ្រួសារ Jeon ហើយក៏ជាកូនពៅនៅក្នុងគ្រួសារផងដែរ។ អត្តចរិករបស់គេគឺគួរឲ្យស្រលាញ់ខ្លាំងណាស់ ប៉ុន្តែពូកែទូលពិត ពូកែរំអ៊ួយ បើរឿងយំគឺឲ្យលេខមួយតែម្ដង។ បើយើងក្រឡេកមកមើលអំពីមុខមាត់របស់គេវិញគឺមាន បបូរមាត់តូចស្ដើងពណ៌ផ្កាឈូក កែវភ្នែកធំៗមូលក្រឡង់ ថ្ពាល់ប៉ោងៗ ច្រមុះស្រួចស្លេមដូចជា Appa របស់គេអញ្ចឹង hyunhee មិនកាត់ទៅរកប៉ារបស់គេបន្តិចនោះទេគឺគេមានមុខមាត់ដូចទៅនឹង Taehyung សឹងតែទាំងអស់តែម្ដងតាំងពីអត្តចរិកឡើងមិនឲ្យខុសសូម្បីតែមួយបៀក។

MR BADBOY // j.jk x k.thWhere stories live. Discover now