ក្រោយចេញពីបន្ទប់ទឹកវិញ Jungkook ក៏គ្រារាងតូចដោយយកដៃម្ខាងរបស់គេដាក់លើស្មារបស់នាយឯដៃរបស់នាយក៏ស៊កទៅឱបចង្កេះរបស់គេ នៅសល់ដៃម្ខាងទៀតនាយក៏លូកដៃចូលហោប៉ៅខោដើម្បីខលទៅរកប្អូនៗរបស់នាយ។ Jungkook នាំរាងតូចមកឈរមាត់ជ្រកបន្ទប់ទឹករបស់សណ្ឋាគារព្រោះមិនចង់ត្រឡប់ចូលទៅកាន់ខាងក្នុងពិធីវិញនោះទេ វាមានតែសម្លេងតន្ត្រីឮៗនិងមនុស្សម្នាជាច្រើនណាមួយ Taehyung ក៏ស្រវឹងទន់ខ្លួនបាត់ទៅទើបបានជាមិនចង់ចូលទៅខាងក្នុងកម្មពិធីវិញ។
« ហេតុអីក៏ពួកវាមិនលើកទូរស័ព្ទ? » Jungkook បញ្ចេញទឹកមុខម៉ួម៉ៅពេលដែលខលទៅរក Minho និង hyunjin តែពួកគេមិនទទួលទូរស័ព្ទរបស់នាយទាល់តែសោះ ប្រហែលមកពីសម្លេងតន្ត្រីខ្លាំងៗនិងភាពសប្បាយអ៊ូអររបស់ពួកគេហើយទើបធ្វើឲ្យពួកគេមិនចាប់អារម្មណ៍នឹងទូរស័ព្ទដែលកំពុងរោទិ៍ស្ទើរតែផ្ទុះ។
មិនខ្វល់ច្រើននាយក៏គ្រា Taehyung ចេញទៅរកច្រកខាងក្រោយដើម្បីនាំគេត្រឡប់ទៅផ្ទះវិញ។ ពេលមកដល់អង្គរក្សនិងអ្នកបើកឡានរបស់នាយក៏បានជិះឡានមកឈប់ខាងមុខច្រកចេញរួចក៏រត់មកបើកទ្វារឲ្យចៅហ្វាយនាយ មុននឹង Jungkook ក៏ចាប់លើក Taehyung បីហើយនាំគេចូលទៅកាន់ខាងក្នុងឡានតែម្ដង។ ឡានក៏បានចេញដំណើរចាកចេញពីកម្មពីធីធ្វើដំណើរឆ្ពោះទៅកាន់វិមាន Jeon វិញ។ Jungkook ទាញទូរស័ព្ទចេញមកដើម្បីផ្ញើសារទៅប្រាប់ប្អូនៗនិងម្ចាស់កម្មពិធីថានាយសុំចេញមកមុនហើយដោយសារតែត្រូវធ្វើធុរៈខ្លះៗ ពេលដែលផ្ញើសារួចរាល់នាយក៏បង្វែរចំណាប់អារម្មណ៍មកមើលនាយល្អិតដែលគេងកើយភ្លៅរបស់នាយវិញ រួច Jungkook ក៏លើកដៃទៅវែកសក់ក្បាលរបស់គេចេញមុននឹងឱនទៅថើបថ្ងាស់របស់គេមួយខ្សឺត។
***
ទីបំផុតឡានក៏បានធ្វើដំណើរមមដល់វិមាន Jeon ដោយសុវត្ថិភាព។ Jungkook ចេញមកមុនរួចក៏ឱនចូលទៅខាងក្នុងឡានវិញដើម្បីបី Taehyung ឡើងទៅកាន់បន្ទប់គេងរបស់នាយ។
មកដល់ខាងក្នុងបន្ទប់ Jungkook ដាក់រាងតូចទៅលើពូកស្រាលៗដើម្បីកុំឲ្យរំខានដល់ដំណេករបស់គេ រួចនាយក៏ដោះស្បែកជើងរបស់គេចេញទុកទៅគៀនម្ខាងមុននឹងបែរមកទាញភួយយកទៅគ្របដណ្ដប់ត្រឹមទ្រូងរបស់គេ។ បន្ទាប់ពីរៀបចំឲ្យរាងតូចរួចរាល់ហើយអស់ Jungkook ក៏ចាកចេញពីបន្ទប់ទាញទ្វារបិទវិញមុននឹងបោះជំហានចុះមកខាងក្រោមនិងដើរសម្ដៅទៅរកបន្ទប់ការងាររបស់នាយដើម្បីបំពេញការងារបន្តិចបន្តួច។ ពេលដែលបំពេញការងារហើយរៀបរយទើបនាយឡើងទៅខាងលើងូតទឹកសម្អាតខ្លួន និងបានចូលទៅគេងក្បែរនាយល្អិតដែលគេងទាំងស្រវឹងជោគជាំ។
YOU ARE READING
MR BADBOY // j.jk x k.th
Romance"កូនបំណុល និង កម្មសិទ្ធិ" Contents warning: mpreg, smut, abusive, violent, kidnapping and more...! Main characters: J.jk x K.th