Chapter 26: មិនដែលស្គាល់សូម្បីតែឈ្មោះ

3K 163 3
                                    

ថ្ងៃទី ២ ក្នុងសប្ដាហ៍ថ្មីឈានចូលមកដល់ Taehyung ក្រោករៀបចំខ្លួនទៅរៀនដូចជាម្សិលមិញដដែល គឺចូលរៀននៅម៉ោង ៨ ព្រឹក។ នាយតូចស្លៀកពាក់រួចរាល់ក៏ចុះទៅខាងក្រោមដើម្បីរកអ្នកម៉ាក់របស់ខ្លួន។

« អរុណសួស្ដីអ្នកម៉ាក់ » Taehyung ដើរចូលទៅរកម្ដាយនៅឯផ្ទះបាយនិងបានថើបថ្ពាល់របស់គាត់មួយខ្សឺតផងដែរ។

« មានអីឲ្យកូនជួយទេ? »

« អត់ទេកូនទៅអង្គុយទៅម៉ាក់ធ្វើស៊ាំងវុិចនិងចាក់ទឹកដោះគោឲ្យកូនញ៊ាំមុនទៅសាលា » អ្នកស្រី Kim ដេញឲ្យកូនប្រុសទៅអង្គុយចំណែកឯគាត់ក៏រៀបចំអាហារពេលព្រឹកឲ្យគេ។ ពេលរួចរាល់គាត់ក៏លើកអាហារទៅឲ្យកូនប្រុសតែម្នាក់បរិភោគមុនដល់ម៉ោង Juyeon មកយកគេទៅសាលាក្នុងថ្ងៃថ្មីនេះ។

***

« អរគុណសម្រាប់អាហារពេលព្រឹកណា កូនទៅសិនហើយម៉ាក់ » បន្ទាប់ពីញ៊ាំរួចរាល់ Taehyung ថើបថ្ពាល់ម៉ាក់របស់គេមួយខ្សឺតទៀតមុននឹងពាក់ស្បែកជើងដើរចេញទៅរកឡាន Juyeon ដែលកំពុងឈប់រង់ចាំនៅឯផ្លូវខាងមុខ។

ឡានមកដល់ខាងមុខសាលាក៏បានបញ្ឈប់ Tae អរគុណនាយ Juyeon ដូចកាលពីម្សិលមិញដដែលរួចក៏បើកទ្វារដើរចេញ ចូលទៅកាន់ខាងក្នុងឯ Juyeon ក៏បើកចាកចេញត្រឡប់ទៅធ្វើភារៈកិច្ចវិញ។

« អេ៎! Taehyungie ថ្ងៃស្អែក school trip មកដល់ហើយណា៎! យ៉ាងម៉េចហើយម៉ាក់ឯងឲ្យទៅទេ? » Jeonghan បន្លឺហៅមិត្តពីចម្ងាយនិងដើរចូលមករកគេរួចក៏សួរភ្លាមៗដោយការចង់ដឹងនិងរំភើប។

« ប្រាកដជាឲ្យហើយ! តោះឆាប់ទៅៗថ្ងៃនេះមានមុខវិជ្ជាត្រូវរៀនជាមួយគ្នាផង » Taehyung អូស Jeonghan ដើរសម្ដៅទៅថ្នាក់របស់ពួកគេ។

***

ពាក់កណ្ដាលអាធ្រាតដ៏សែនស្ងប់ស្ងាត់នៅក្នុងប្រទេសបារាំងទីក្រុង ប៉ារីស ដែលថ្មើរនេះគឺម៉ោងជាង ២ យប់ទៅហើយ Jungkook នៅតែមិនទាន់គេងទៀត។ នាយអង្គុយសម្លឹងកញ្ចក់ laptop ដើម្បីធ្វើការងារព្រោះមានអារម្មណ៍ថានៅមិនសុខរាល់ពេលដែលគ្មានរាងតូចនៅក្បែរនាយ។

Jungkook ទម្លាក់ដៃចុះពី laptop's typing រួចផ្អែកខ្លួនទៅនឹងកៅអីធ្វើការ ងើយសម្លឹងមើលពិដានបន្ទប់ទាំងតប់ប្រម៉ល់ក្នុងចិត្ត។ គេនៅតែមិនយល់ហេតុអ្វីបានជាម្ចាស់តាហៅគេមកបារាំងវិញ ដែលមានចំនួនពីរថ្ងៃទៅហើយ គាត់នៅមិនទាន់ប្រាប់ពីហេតុផលឲ្យគេបានដឹងទៀត។ Jungkook អង្គុយគិតមួយសន្ទុះក៏ទាញទូរស័ព្ទយកមកមើល ចិត្តមួយចង់ខលទៅរក Taehyung ឯចិត្តមួយទៀតក៏មិនចង់រំខានអ្នកខាងនោះដែរ ព្រោះនាយដឹងថាពេលវេលានេះនៅឯ សេអ៊ូល គេកំពុងតែជាប់សិក្សាទៅហើយ។

MR BADBOY // j.jk x k.thWhere stories live. Discover now