Chapter 27: អនាគតប៉ាម៉ាក់ក្មេក

3K 171 10
                                    

ថ្ងៃថ្មី Taehyung បានរៀបចំសម្ភារៈដើម្បីត្រៀមដំណើរចេញទៅកាន់ school trip របស់គេដែលមានឡានខាងសាលាជាអ្នកនាំទៅជាមួយគ្រូៗនិងនិស្សិតផ្សេងៗទៀតដែលមានកម្រិតចាប់ពីឆ្នាំទី ២ ឡើងទៅ ចំណែកឯឆ្នាំទី ១ គឺត្រូវបានឈប់សម្រាកប៉ុន្តែនឹងមានដំណើរកម្សាន្តនៅពេលក្រោយទៀត។

Juyeon បើកបរជូន Taehyung មកដល់សាលារបស់គេនិងបានជួយយកសម្ភារៈរបស់រាងតូចជញ្ជូនចូលទៅខាងក្នុងសាលាហើយនាយក៏ដើរចេញមកវិញទើបទាញទូរស័ព្ទដៃផ្ញើសារទៅប្រាប់លោកម្ចាស់ពីសុវត្ថិភាពនិងសុខទុក្ខរបស់ Taehyung ជារៀងរាល់ថ្ងៃតាមការបញ្ជា។

« Ehh Tae!! ឯងគិតថាពួកយើងទាំងពីរបានគេងតង់តែមួយជាមួយគ្នាឬអត់? » Jeonghan ដែលកំពុងអូសវ៉ាលីរបស់ខ្លួនដើរទៅតម្រង់ជួរក៏បានសួរទៅកាន់ Taehyung ។

« យើងក៏មិនដឹងដែរចាំមើលលោកនាយកហៅលេខរៀងអ្នកដែលត្រូវគេងតង់ជាមួយគ្នាសិន » និយាយបណ្ដើរដើរចូលជួរបណ្ដើរដោយម្នាក់ៗមានវ៉ាលីនិងកាបូបដាក់សម្ភារៈរៀងៗខ្លួន។

« ប្អូនៗសូមស្ដាប់! ការធ្វើដំណើរកំសាន្តទៅបោះតង់និងសិក្សាស្វែងយល់ពីព្រៃឈើបុរាណ និង សារមន្ទីរគឺមានចំនួន ៣ ថ្ងៃ! ខាងសាលានឹងតម្រូវឲ្យប្អូនៗបោះតង់មួយដែលមានទំហំធំល្មមអាចឲ្យមនុស្សពីរនាក់គេងជាមួយគ្នាបាន! ដូច្នេះសូមស្ដាប់នូវលេខរៀងរបស់ខ្លួន អ្នកដែលបានហៅឈ្មោះនិងលេខរៀងជាប់គ្នា អ្នកទាំងពីរនោះត្រូវនៅក្នុងតង់តែមួយ » លោកនាយកបានប្រកាសដល់សិស្សនិស្សិតដែលត្រៀមនឹងចេញដំណើរកំសាន្តបោះតង់ក្នុងព្រៃឲ្យបានដឹងរួច បន្ទាប់មកគាត់ក៏ឲ្យគ្រូបន្ទុកថ្នាក់នីមួយៗហៅលេខរៀងរបស់ពួកគេដែលសិស្សស្រីនៅក្នុងតង់ជាមួយសិស្សស្រី ចំណែកឯសិស្សប្រុសនៅក្នុងតង់ជាមួយសិស្សប្រុស។

« សង្ឃឹមថាពួកយើងទាំងពីរនឹងបានគេងតង់ជាមួយគ្នាទៅចុះ » Taehyung

« មែនហើយ! បើបានតង់ជាមួយគ្នាប្រាកដជាល្អមិនខានទេ » Jeonghan

« លេខរៀងទី 31 និង 35! Yoon Jeonghan និង Xu Minghao » បន្ទាប់ពីបានឮឈ្មោះនិងលេខរៀងហើយភ្លាម Jeonghan ក៏ទម្លាក់ទឹកមុខតែម្ដង ព្រោះតែគេមិនបានគេងតង់ជាមួយនឹង Taehyung ប៉ុន្តែបើនិយាយពី Minghao វិញក៏ជាមិត្តជិតស្និតនិងជាមិត្តរួមថ្នាក់របស់គេម្នាក់ដែរ ប៉ុន្តែបើបានគេងតង់ជាមួយ Taehyung រឹតតែល្អ។

MR BADBOY // j.jk x k.thWhere stories live. Discover now