Chapter 71: យើងនឹងស្រលាញ់គ្នារហូតទៅ

2K 151 5
                                    

ពេលល្ងាចក៏ឈានចូលមកដល់ នៅតាមមាត់ឆ្នេរសមុទ្រមានគូស្នេហ៍ជាច្រើនបានមកអង្គុយលេងលំហែរកំសាន្តតែពីរៗនាក់យ៉ាងរ៉ូមែនទិក ហើយនៅក្នុងនោះក៏មានគូស្នេហ៍ដែលយើងទន្ទឹមរង់ចាំមើលពីសកម្មភាពផ្អែមល្ហែមរបស់ពួកគេផងដែរ ថាតើភាពផ្អែមល្ហែមរបស់ពួកគេនៀក៎វាផ្អែមដល់កម្រិតណាទៅ? ដូចជាទឹកឃ្មុំដែរទេ?

ទឹកសមុទ្របក់បោករសាត់មកនូវរលកធំៗ ឯអាកាសធាតុក៏ចុះត្រជាក់បូករួមជាមួយនិងខ្យល់ល្ហៀកៗធ្វើឲ្យបរិយាកាសកាន់តែស្រស់បំព្រង។ ព្រះច័ន្ទមូលធំមានពន្លឺភ្លឺយ៉ាងចែងចាំងមកលើផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយធ្វើឲ្យវាក្លាយទៅជាចំណីភ្នែកមួយរបស់មនុស្សគ្រប់គ្នា។

Taehyung អង្គុយគៀកនិងរាងក្រាស ដាក់ក្បាលកើយស្មារបស់ស្វាមីនិងសម្លឹងមើលទៅកាន់ព្រះច័ន្ទពេញវង់ដែលអមដោយកូនផ្កាយតូចៗជាច្រើនដួងដែលកំពុងបញ្ចេញរស្មីភ្លឺភ្លែតយ៉ាងស្រស់ស្អាត។

« អូនឃើញទេព្រះច័ន្ទនោះស្អាតខ្លាំងណាស់ » Jungkook និយាយឡើងនិងងើយសម្លឹងទៅកាន់ដួងច័ន្ទដែលមានពន្លឺភ្លឺថ្លារះបំភ្លឺដល់ភពផែនដី។

« អឹម...ស្អាតជាងអ្វីៗទាំងអស់ »

« ប៉ុន្តែអូនមិនដឹងទេថាមានអ្វីដែលនៅស្រស់ស្អាតជាងព្រះច័ន្ទមួយដួងនោះទៅទៀត » គ្រាន់តែឮរាងក្រាសនិយាយបែបនេះភ្លាម Taehyung ក៏ងើបក្បាលចេញពីស្មារាងក្រាសទៅសម្លឹងមុខរបស់នាយទាំងធ្វើទឹកមុខឆ្ងល់និងចង់ដឹងថាតើមានអ្វីដែលស្រស់ស្អាតជាងព្រះច័ន្ទមួយដួងដែលកំពុងបំភ្លឺនៅលើផ្ទៃមេឃជាមួយកូនផ្កាយតូចៗនោះទៀតទៅ?

« ជាផ្កាយឬក៏ជាអ្វីផ្សេងទៀត? » Taehyung សួរទាំងចង់ដឹងឯ Jungkook មិនទាន់និយាយអ្វីចេញមកនោះទេ នាយសម្លឹងមុខរបស់រាងតូចជាប់យ៉ាងយូរជាមួយនឹងស្នាមញញឹមស្រាលស្រទន់ដែលនាយតែងតែបញ្ចេញវានៅចំពោះមុខរបស់ Taehyung តែម្នាក់គត់ប៉ុណ្ណោះ គ្មាននរណាមានសិទ្ធិបានឃើញវាក្រៅពី Taehyung របស់នាយឡើយ។

« អូនចង់ដឹងមែនទេ? »

« ប្រាកដជាចង់ដឹងហើយ »

« អូនឱនមុខចុះមកបងនឹងប្រាប់ » Taehyung ធ្វើមុខឆ្ងល់ៗតែក៏មិនរង់ចាំយូរនោះដែរ នាយតូចក៏ឱនមុខនៅគៀកនឹងរាងក្រាសដើម្បីឲ្យនាយប្រាប់ខ្លួន។

MR BADBOY // j.jk x k.thWhere stories live. Discover now