Chapter 79: លោកតាធំលោកតាតូច

1.8K 175 8
                                    

ប៉ុន្មានថ្ងៃក្រោយមកគ្រួសារ Jeon មានគម្រោងនាំគ្នាទៅប្រទេសបារាំងជុំគ្នាតែម្ដងបន្ទាប់ពីគំរប់ខួបអាយុ ១៤ ឆ្នាំរបស់ Heerin រួចនិងជាគំរប់ខួបនៃការស្លាប់របស់ម្ចាស់តាពួកគេផងដែរទើបសម្រេចចិត្តនាំគ្នាទៅលេងប្រទេសបារាំងដែលជាទឹកដីម្ចាស់តារបស់ពួកគេ។ ចំណែកឯគ្រួសារ Hwang និង គ្រួសារ Lee ក៏ទៅប្រទេសបារាំងដូចគ្នាដែរប៉ុន្តែគឺឡើងទៅខុសគ្នាតែមួយថ្ងៃប៉ុណ្ណោះដោយមូលហេតុគឺមានកិច្ចការងារសំខាន់ត្រូវបង្ហើយទើបគ្រួសារ Jeon ត្រូវចេញដំណើរទៅមុន។

@ប្រទេសបារាំង ទីក្រុងប៉ារីស

គ្រាន់តែឈានជើងចូលមកដល់ទឹកដីកំណើតរបស់ម្ចាស់តាឬម្ចាស់តាទួតភ្លាម ស្នាមញញឹមក៏បំផុសឡើងនៅលើផ្ទៃមុខរបស់គ្រប់គ្នាតែម្ដង។ គ្រប់គ្នានាំគ្នាធ្វើដំណើរទៅកាន់វិមានរបស់លោកម្ចាស់ Jeon ដើម្បីសម្រាកសឹមស្អែកនឹងចេញដំណើរទៅសួរសុខទុក្ខផ្នូរម្ចាស់តារបស់ពួកគេ។

ឡានធ្វើដំណើរមកដល់បរិវេណខាងក្នុងរបស់វិមានទើបមានកូនចៅដែលនៅចាំយាមចូលមកទទួលនិងបើកទ្វារជូន។

« Heerin ខានមកលេងទីនេះយូរហើយលោកប៉ា! » Heerin

« ប៉ាឡើងចុះៗរហូតអញ្ចឹងមិនសូវនឹកនាប៉ុន្មានទេ! អញ្ចឹងពួកយើងឆាប់នាំគ្នាចូលក្នុងទៅ » Jungkook និងភរិយាព្រមជាមួយនឹងកូនប្រុសស្រី ៣ នាក់នាំគ្នាចូលទៅកាន់ផ្ទៃខាងក្នុងនៃវិមានដើម្បីសម្រាកយកកម្លាំងស្អែកនេះនឹងបានឡើងទៅលេងលោកតាទួតហើយក៏ដើរកម្សាន្តមើលនេះមើលនោះផងដែរ ចំណែកឯអ្នកស្រី Kim សុំមិនមកជាមួយនោះទេព្រោះចង់ទៅលេងផ្ទះចាស់របស់គាត់និងបានជួបជុំអ្នកជិតខាងរបស់គាត់ផង។

****

ព្រឹកថ្ងៃថ្មី៚ មេផ្ទះក្រោកមកចម្អិនអាហារពេលព្រឹកសម្រាប់គ្រួសារ Jeon និងបានរៀបចំឲ្យពួកគេយ៉ាងមានរបៀបរៀបរយផងដែរ បន្តិចក្រោយមកទើបពួកគេចុះមកទទួលទាននិងបន្ទាប់ពីនោះទើបចេញដំណើរទៅខាងក្រៅ។

« Tae បងមានរឿងមួយចង់និយាយប្រាប់អូននិងកូនៗឲ្យបានដឹង! » បន្ទាប់ពីបញ្ឈប់ការញ៊ាំបាយ Jungkook ក៏ផ្ដើមការសន្ទនាមុនគេ។

MR BADBOY // j.jk x k.thWhere stories live. Discover now