បន្ទាប់ពីដឹងថារាងតូចកំពុងពពោះកូនរបស់នាយហើយ Jungkook ក៏បាននាំគេទៅកាន់មន្ទីពេទ្យដើម្បីពិនិត្យសុខភាពនិងទិញថ្នាំបំប៉នរាងកាយព្រមទាំងថ្នាំថែរក្សាតំណក់ឈាមដែលកំពុងចាប់ផ្ដើមលូតលាស់ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ ក្រោយពីបញ្ចប់ការពិគ្រោះយោបល់ជាមួយលោក Doctor រួចរាល់ទើបពួកគេទាំងពីរត្រឡប់មកកាន់វិមានវិញ។
ពេលយប់ឈានចូលមកដល់ ពេលនេះ Taehyung ក៏សម្រេចចិត្តមកគេងបន្ទប់ជាមួយរាងក្រាសវិញហើយបន្ទាប់ពីអ្វីៗបានដោះស្រាយជាមួយគ្នាដាច់ស្រេច។ Jungkook រៀបចំកន្លែងឲ្យ Taehyung គេងឯនាយល្អិតកំពុងជាប់រវល់នៅងូតទឹកនៅឡើយ។
ក្រាក៚ សម្លេងនៃទ្វារបន្ទប់ទឹកបន្លឺឡើងទើប Taehyung បោះជំហានចេញមកដោយពាក់អាវឃ្លុំពណ៌.សចងខ្សែររួចធ្វើដំណើរដើរចូលមករករាងក្រាសដែលកំពុងតែរៀបចំកន្លែងគេងសម្រាប់គេ។
« អូនត្រូវការអីមែនទេ? » នាយងាកទៅសម្លឹងមុខរាងតូចនិងសួរគេដោយសម្ដីយ៉ាងស្រាលស្រទន់គួរឲ្យចង់ស្ដាប់ មិនដូចជាពេលដែលនាយជួបគេលើកដំបូងនោះទេសម្ដីឈ្លើយគ្រតគ្រាតហើយពូកែគំរាម។
« អូនខ្ជិលទៅយកសម្លៀកបំពាក់របស់អូននៅឯបន្ទប់អូនណាស់អូនអាចខ្ចីសម្លៀកបំពាក់របស់លោកម្ចាស់សិនបានទេ? » Taehyung តោងដើមដៃរាងក្រាសទាញទៅមកនិងសើចស្ញេញចេញធ្មេញលើក្រោមផ្អៀង.កធ្វើមុខឃ្យូតៗយ៉ាងគួរឲ្យគ្រឺតក្នាញ់តែម្ដង។
« អូនចង់ខ្ចីទាំងអស់ក៏បានដែរឲ្យតែអូនស្លៀកពាក់ខោអាវរបស់បងត្រូវ » Jungkook ញញឹមដាក់គេនិងលើកដៃទៅច្បិចចុងច្រមុះស្រួចស្លេមរបស់គេតិចៗព្រោះតែក្នក់ក្នាញ់នឹងអត្តចរិកកូនក្មេងរបស់គេជាខ្លាំង ជិតក្លាយជា mommy គេទៅហើយតែកុំមើលចរិកគេអីដូចជាកូនក្មេងមិនខុសនោះទេ។
« អរគុណលោកម្ចាស់ខ្លាំងណាស់ » Taehyung ទើតជើងទៅថើបបបូរមាត់ Jungkook មួយខ្សឺតរៀបនឹងដើរចេញទៅរកទូសម្លៀកបំពាក់ទៅហើយតែក៏ត្រូវរាងក្រាសចាប់.កដៃរបស់គេទាញមកវិញ។
« ពេលណាទើបអូនឈប់ហៅបងថាលោកម្ចាស់? វាត្រលាន់ខ្លាំងណាស់ » ដៃម្ខាងចាប់.កដៃរបស់រាងតូចឯដៃម្ខាងទៀតក៏លូកចូលទៅទាញចង្កេះគេយកមកឱបផ្អឹបជាប់នឹងដើមទ្រូងហាប់ណែនរបស់នាយ។
YOU ARE READING
MR BADBOY // j.jk x k.th
Romance"កូនបំណុល និង កម្មសិទ្ធិ" Contents warning: mpreg, smut, abusive, violent, kidnapping and more...! Main characters: J.jk x K.th