Chapter 51: ដៃបងកើតអី?

3K 192 11
                                    

Jungkook ចាប់ផ្ដើមដោះអាវក្រៅរបស់ខ្លួនបន្ទាប់មកគឺអាវយឺតសខាងក្នុង។ នាយមកសង្ងំនៅក្នុងបន្ទប់សៀវភៅដើម្បីលាងរបួសទ្រូងខាងឆ្វេងម្ដងទៀតដោយមានមីង Yun ជាអ្នកចាំជួយនិងមិនឲ្យ Taehyung បានដឹងឡើយ។ ពេលដែលបញ្ចប់ការញ៊ាំអាហាររួច រាងតូចក៏ឡើងទៅបន្ទប់គេងដើម្បីងូតទឹកសម្អាតខ្លួនទើប Jungkook ឆ្លៀតឱកាសនេះគេចទៅពួនលាងរបួសដែលបង្កឡើងកាលពីយប់មិញ។

« លោកម្ចាស់ទៅមានរឿងជាមួយនរណាទៀតហើយទើបបានជារបួសដល់ថ្នាក់នេះ? » មីង Yun សួរបណ្ដើរស្រាយបង់រុំរបួសដែលលាងប៉ុន្មានម៉ោងមុននោះបណ្ដើរដើម្បីលាងសម្អាតមេរោគចេញម្ដងទៀត។

« លាងរបួសឲ្យខ្ញុំសិនមកខ្ញុំនឹងប្រាប់តាមក្រោយ » Jungkook ជ្រួញមុខជ្រួញមាត់ព្រោះផ្សាក្រហាយពេលដែលមីង Yun យកសំឡីទៅផ្ដិតៗក្បែរមុខរបួស។

« បើអ្នកប្រុសតូចដឹងគាត់នឹងយំទៀតហើយ ព្រឹកមិញនេះគ្រាន់តែបើកភ្នែកមកគឺយំរកលោកម្ចាស់មុនគេតែម្ដង » មីង Yun រៀបរាប់ឲ្យ Jungkook បានដឹងធ្វើឲ្យនាយអស់សំណើចលាយឡំនឹងភាពឈឺផ្សាក្រហាយផ្នែកមុខរបួសនៃទ្រូងខាងឆ្វេង។

« ដូចជាកូនក្មេងមិនខុសនោះទេ! » Jungkook ញញឹមពេលដឹងថារាងតូចបារម្ភនិងនឹកនារដល់នាយ។

« រួចរាល់ហើយ! លោកម្ចាស់អាចប្រាប់ខ្ញុំបានឬនៅថាលោកម្ចាស់មានរឿងអីទើបរបួសដល់ទ្រូងនិងខ្នងដៃអញ្ចឹង? » ក្រោយពីរុំបង់លើមុខរបួសនិងលាងសម្អាតមេរោគហើយអស់មីង Yun ក៏សួរម្ដងទៀត។

« រឿងគឺបែបនេះ » Jungkook ទាញអាវមកពាក់វិញទើបចាប់ផ្ដើមរៀបរាប់ហេតុការណ៍ដែលបានកើតឡើងរហូតធ្វើឲ្យនាយមានរបួសឲ្យមីង Yun ស្ដាប់។

*Flashback*

Jungkook បោះជំហានចាកចេញពីបន្ទប់គេងបន្ទាប់ពីនិយាយសុំទោសទៅកាន់រាងតូចរួច។ នាយដឹងថាគេចង់នៅម្នាក់ទើបសុខចិត្តដើរចេញទាំងមានអារម្មណ៍ថាអន់ចិត្តបន្តិចបន្តួចដែរ ចង់លួងប៉ុន្តែមិនហ៊ានចូលទៅជិតសុខចិត្តទុកឲ្យគេនៅម្នាក់ឯងសិនចុះពេលណាដែលរាងតូចលែងសូវខឹងចាំលួងតាមក្រោយក៏បាន ប៉ុន្តែខណៈនោះចេញពីបន្ទប់មិនទាន់បានប៉ុន្មានជំហានផងទូរស័ព្ទរបស់ Jungkook ក៏រោទិ៍ឡើងដែលជាលេខរបស់ hyunjin បានខលមកទើបនាយរហ័សចុចទទួល។

MR BADBOY // j.jk x k.thWhere stories live. Discover now