Chapter 52: បងរស់ខ្វះអូនមិនបានទេ

3.4K 195 6
                                    

« Jung! អូនសួរថាដៃបងកើតអីហេតុអីមិននិយាយជាមួយអូន? » Taehyung ចាប់ផ្ដើមជំរិតសួរទាំងខឹងបន្តិចចង់យំបន្តិចពេលដែលរាងក្រាសមិននិយាយប្រាប់គេថានាយទៅត្រូវនឹងអ្វីមកទើបដៃមានរបួសបែបនេះហើយនៅឈឺទ្រូងខាងឆ្វេងដែលគេមិនទាន់បានឆែកមើលទៀតផងនោះ។

« គឺដៃបងរលាកទឹកក្ដៅហ្នឹងណាអូនមិនបាច់ភ័យទេបងមានទៅរបួសធ្ងន់ធ្ងរអីឯណា? » Jungkook ពើងខ្លួនធ្វើឲ្យស្វាហាប់និងញញឹមស្រស់ដើម្បីកុំឲ្យរាងតូចបារម្ភពីនាយខ្លាំងពេក ទាំងដែលការពិតនាយឈឺចុកទ្រូងសឹងស្លាប់ទៅហើយពេលដែល Taehyung វ៉ៃមួយដៃមុននេះទោះជាតិចក៏ដោយ។

« បងរលាកតាំងពីពេលណាហេតុអីអូនមិនដឹង? »

« ពេលដែលអូនចូលបន្ទប់ទឹកនោះអី! បងរលាកពេលកំពុងរៀបចំឆុងកាហ្វេតែមីង Yun បានលាបថ្នាំឲ្យបងរួចរាល់អស់ហើយ » Jungkook ព្យាយាមនិយាយលាក់បាំងមិនឲ្យ Taehyung បានដឹងថានាយមានរបួសធ្ងន់ធ្ងរនោះទេ។

« ថ្ងៃក្រោយបងគួរតែប្រយ័ត្នប្រយែងជាងនេះឬឲ្យអ្នកបម្រើឆុងឲ្យបងឬក៏ឲ្យអូនឆុងឲ្យក៏បានដែរណា » Taehyung លើកដៃរាងក្រាសដែលរុំបង់យកមកអង្អែលថ្នមៗនិងលើកមកដាក់ក្បែរថ្ពាល់របស់គេធ្វើឲ្យ Jungkook អត់នឹងមិនញញឹមមិនបាន។

« បងដឹងហើយៗ! អញ្ចឹងពួកយើងឆាប់ទៅ » Jungkook និងរាងតូចក៏បាននាំគ្នាចេញទៅខាងក្រៅ ឯគោលដៅដំបូងគេបង្អស់នោះគឺមន្ទីពេទ្យ។

****

បរិវេណភូមិគ្រឹះដ៏ធំដែលមានសភាពស្ងប់ស្ងាត់រាល់ថ្ងៃប៉ុន្តែក្នុងថ្ងៃនេះក៏លឺទៅដោយសម្លេងស្រែកខ្លាំងៗដូចជាកំពុងស្ដីបន្ទោសទាំងអារម្មណ៍ខឹងសម្បារ។

« ធ្វើការធ្វេសប្រហែសឲ្យពួកអាចង្រៃអស់នោះចាប់ជំរិតកូនស្រីរបស់យើង! ពួកឯងពិតជាគ្មានបានការពិតមែន ឆាប់ចេញពីមុខរបស់យើងភ្លាមទៅ » កូនចៅដែលហៅមកជុំគ្នាដើម្បីស្ដីបន្ទោសទាំងប៉ុន្មានក៏រូតរះនាំគ្នាចាកចេញពីបរិវេណបន្ទប់ទទួលភ្ញៀវមុនពេលដែលចៅហ្វាយរបស់ពួកគេនឹងទម្លុះក្បាលពួកគេម្ដងម្នាក់ៗក្នុងពេលឥឡូវនេះបើសិនជាយឺតយ៉ាវ។

« បើយប់មិញនេះមិនមានវត្តមានកូនស្រីរបស់យើងត្រឡប់មកវិញទេពួកឯងច្បាស់ជាងាប់ក្រោមស្នាដៃរបស់យើងហើយ » Daeseok ទាញក្រវ៉ាត់.កចុះក្រោមដើម្បីបន្ធូរអារម្មណ៍ដ៏តានតឹងពេលកំពុងស្ដីបន្ទោសទៅកាន់កូនចៅក្រោមគំនាបរបស់ខ្លួន។

MR BADBOY // j.jk x k.thWhere stories live. Discover now