Chapter 69: ពួកយើងជិះសេះតាមរកទៅ

2.3K 177 5
                                    

១ សប្ដាហ៍ក្រោយមក៚ ការរៀបអាពាហ៍ពិពាហ៍របស់ Jungkook និង Taehyung គឺកន្លងហួសអស់រយៈពេលមួយសប្ដាហ៍ហើយ។ នៅក្នុងសប្ដាហ៍នេះគូស្វាមីភរិយាថ្មីមួយគូនេះក៏នឹងមាន honeymoon ទៅកាន់កោះ Hawaii នៅឯ សហរដ្ឋអាមេរិក ផងដែរ។

« នៅជាមួយលោកយាយហាមយំរករឿងណា Daddy និង Appa នឹងឆាប់ត្រឡប់មករក Jaehyun វិញ » Jungkook ពរកូនប្រុសក្នុងដៃនិយាយលួងលោមកូនមុនពេលខ្លួននិងភរិយាចេញដំណើរទៅកាន់ប្រលានយន្តហោះ។

« Appa ទៅតែ ៣ ថ្ងៃប៉ុណ្ណោះ Appa ច្បាស់ជានឹក Jaehyun មិនខានទេ » Taehyung ធ្វើជាពេបមាត់រួចក៏ថើបថ្ពាល់របស់កូនប្រុសខ្សឺតៗមិនដកមាត់។

« អញ្ចឹងពួកកូនឆាប់ចេញដំណើរទៅប្រយ័ត្នខកជើងហោះហើរ! »

« ខ្ញុំទៅសិនហើយម៉ាក់ផ្ញើមើល Jaehyun ផង » Jungkook ហុចកូនប្រុសពីដៃទៅឲ្យម្ដាយក្មេក។

« កូនទៅសិនហើយ! Appa ទៅសិនហើយណា Jaehyunie » Taehyung លាម្ដាយរួចលោមុខទៅថើបថ្ពាល់កូនប្រុសមួយខ្សឺតចុងក្រោយមុននឹងចាកចេញទៅរកឡានជាមួយស្វាមី ឯកូនចៅក៏លើកវ៉ាលីរបស់ពួកគេយកទៅដាក់នៅឯគូទឡានរួចឡើងឡានបញ្ឆេះម៉ាស៊ីនធ្វើដំណើរចាកចេញពីវិមានទៅកាន់ប្រលានយន្តហោះ អ៊ីនឈុន (Incheon) ។

កែវភ្នែកមូលក្រឡង់ៗចាប់ផ្ដើមរលីងរលោង បបូរមាត់តូចពណ៌ផ្កាឈូកពេបរកយំបន្ទាប់ពីឃើញប៉ាៗទាំងពីរធ្វើដំណើរចេញផុតរបងវិមាន។ Jaehyun ទម្លាក់របស់លេងដែលក្ដាប់ជាប់ដៃមុននេះចោលរួចក៏ខ្ទប់មុខយំនឹងស្មាលោកយាយរបស់គេ ព្រោះគេមិនដែលឆ្ងាយពីប៉ាម៉ាក់របស់គេបែបនេះនោះទេ។

« អា៎ៗ...ឈប់យំៗចៅយាយប៉ាៗរបស់ចៅនឹងត្រឡប់មកវិញណាឈប់យំទៅចៅសំពណ្វចិត្តរបស់យាយ! ប៉ាៗទៅយកប្អូនមកឲ្យ Jaehyun តើ! ឈប់យំៗ » អ្នកស្រី Kim លើករលាក់ចៅប្រុសតិចៗលើកដៃទះគូទអាល្អិតថ្នមៗនិងនិយាយលួងលោមចៅប្រុសឲ្យឈប់យំរកប៉ាៗរបស់គេ។

****

@United States // Honolulu Hawaii

រយៈពេល ៨ ម៉ោងនិង ៣៦ នាទី នៃការធ្វើដំណើរពីទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង ក៏បានមកដល់ទីតាំងដែលជាទីក្រុង ហូណូលូលូ នៅក្នុងរដ្ឋ ហាវ៉ៃ នៃ សហរដ្ឋអាមេរិក ។

MR BADBOY // j.jk x k.thWhere stories live. Discover now