⚠️ SMUT WARNING ⚠️
« យល់ពីអីដែលបងនិយាយឬអត់ហ្នឹងក្មេងល្ងីល្ងើ » ដោយគ្រឺតក្នាញ់ខ្លាំងពេក Jungkook ក៏យកម្រាមដៃផ្ទាត់ថ្ងាស់រាងតូចប៉ុន្តែមិនខ្លាំងពេកនោះទេ ប៉ុន្តែ Taehyung ក៏ស្រែកត្អូញនិងលើកដៃមកទប់ថ្ងាស់របស់ខ្លួនដែលត្រូវរាងក្រាសផ្ទាត់មុននេះទាំងធ្វើមុខក្រញ៉ូវ។
« សម័យនេះហើយចាំបាច់ជិះសេះរកធ្វើអី? ឡានមានម៉េចក៏មិនជិះរកទៅ » Taehyung អង្អែលថ្ងាស់ខ្លួនឯងនិងសម្លក់រាងក្រាសព្រោះតែត្រូវនាយសើចចំអកដាក់ខ្លួន។
« Tae អូនអាយុប៉ុន្មានហើយ? » Jungkook ធ្វើទឹកមុខមើលមិនយល់និងជ្រួញចិញ្ចើមចូលគ្នាសម្លឹងមុខអ្នកម្ខាងទៀតទាំងហួសចិត្តមុននឹងលើកដៃមកទះមុខខ្លួនឯងដែលមានប្រពន្ធលឺកឺមិនដឹងខ្យល់អីពិតមែន នេះនាយខំនិយាយឲ្យគេយល់ប៉ុណ្ណឹងហើយគេនៅតែចាប់យកន័យទាំងនោះមិនទាន់បានទៀត។
« ២១ ហើយយ៉ាងម៉េចលោកប្ដីស្មានថាអូនមិនយល់ពីអីដែលបងកំពុងនិយាយមែនទេ? ប្រុសឆ្កួត » Taehyung ស្រាប់តែទាញភួយចេញពីពួកគេបោះចោលទៅលើឥដ្ឋ រួចស្ទុះក្រោកពីពូកឡើងមកជិះពីលើពោះសុទ្ធតែសាច់ដុំហាប់ណែនទាំងកង់ៗរបស់រាងក្រាស និងសម្លឹងមុខអ្នកខាងក្រោមទ្រូងទាំងញញឹមចុងបបូរមាត់ពេលដែលឃើញទឹកមុខផ្អើលៗរបស់ស្វាមីត្រូវបានខ្លួនឡើងជិះពីលើអម្បាញ់មិញនេះ។
« លោកប្ដីគិតថាអូនមិនយល់មែនទេថាអ្វីដែលបងនិយាយទាំងប៉ុន្មាននេះបងចង់សម្ដៅទៅលើអ្វីនោះ » Taehyung លើកដៃម្ខាងទៅអង្អែលថ្ពាល់រាងក្រាសទៅមក អូសពីថ្ពាល់មកដល់ថ្គាម ពីថ្គាមមកដល់ផ្នែកទ្រូងទទេស្អាតធ្វើឲ្យ Jungkook កើនអារម្មណ៍ជ្រួលច្រាលស្រើបស្រាលមួយរំពេច។
Taehyung ញញឹមចុងបបូរមាត់ដាក់រាងក្រាសវិញមុននឹងរំកិលខ្លួនចុះក្រោមយឺតៗទៅរកចំណុចសំខាន់នៃរាងកាយរបស់ Jungkook រួចខិតទៅមុខថយក្រោយពីលើតំបន់ពិសេសធ្វើឲ្យរាងក្រាសបិទភ្នែកទទួលដឹងនូវអារម្មណ៍ស្រើបស្រាល ដៃក៏លើកទៅចាប់ខ្ញាំច្របាច់សាច់ភ្លៅសខ្ចីទាំងសងខាងរបស់ភរិយាស្ទើរជាំសាច់ពេលអារម្មណ៍ពុះកញ្រ្ជោលកាន់តែកើនឡើងពីមួយកម្រិតទៅមួយកម្រិត តាមរយៈការប៉ះពាល់ពីដៃគូម្ខាងទៀតបានផ្ដល់អោយ។
YOU ARE READING
MR BADBOY // j.jk x k.th
Romance"កូនបំណុល និង កម្មសិទ្ធិ" Contents warning: mpreg, smut, abusive, violent, kidnapping and more...! Main characters: J.jk x K.th