Everything you want I'll give you
Jungkook បាននាំរាងតូចចេញទៅក្រៅតាមអ្វីដែលនាយបាននិយាយប្រាប់គេ។ នាយបាននាំ Taehyung មកកាន់ហាងលក់សម្លៀកបំពាក់ទំនើបៗដើម្បីទិញខោអាវថ្មីៗឲ្យគេឲ្យបានច្រើន។
« អូនស្រលាញ់មួយណាអូនយកមួយហ្នឹងទៅ! យកទាំងអស់ក៏បាន » Jungkook ដែលអង្គុយរង់ចាំនាយល្អិតនៅឯសាឡុងក្នុងហាងក៏និយាយទៅកាន់រាងតូចដែលកំពុងឈររេរាមិនដឹងថាត្រូវយកមួយណានោះទេ ព្រោះសម្លៀកបំពាក់នៅទីនេះសុទ្ធតែស្អាតៗ ប៉ុន្តែតម្លៃវិញក៏មិនធម្មតានោះដែរ។
« យកទាំងអស់មិនបានទេ យកតែមួយឈុតពេកនោះហើយ » Taehyung ពេបមាត់ក្រវីក្បាលដាក់ Jungkook ដែលអង្គុយសម្លឹងមកកាន់គេទាំងក្នាញ់។
« អូនចង់បានប៉ុន្មានឈុតក៏យកទៅមិនបាច់ក្រែងចិត្តទេ គិតថាលុយប៉ុណ្ណឹងបងខ្វល់ហេស៎? »
« មិ...មិនមែនបែបហ្នឹងទេគឺ- »
« Okay! » មិននិយាយច្រើន Jungkook ក៏ក្រោកឈរពីសាឡុងដើរសម្ដៅទៅរករាងតូចរួចចាប់កដៃរបស់គេអូសទៅរកកន្លែងគិតលុយទាំងមិនទាន់រើសសម្លៀកបំពាក់បានមួយឈុតនៅឡើយ។
« សម្លៀកបំពាក់មានប៉ុន្មានម៉ូតយកទាំងអស់មក ធ្វើយ៉ាងម៉េចឲ្យតែសមល្មមនឹងដងខ្លួនរបស់គេ » មកដល់កន្លែងគិតលុយភ្លាម Jungkook ក៏និយាយរៀបរាប់ទៅកាន់បុគ្គលិកស្រីដែលឈរគាំងនិយាយអ្វីលែងចេញ ព្រោះនាងមិននឹកស្មានថាមានអតិថិជនមកទិញសម្លៀកបំពាក់ម្ដងគ្រប់ម៉ូតសរុបអញ្ចឹងនោះទេ វាបានធ្វើឲ្យនាងមិនចង់ជឿថានេះគឺជាសំណាងល្អមួយសម្រាប់ហាង brand ល្បីមួយនេះព្រោះសម្លៀកបំពាក់នៅហាងនេះថ្លៃៗសម្បើមណាស់ បើម្ចាស់ហាងបានដឹងថាភ្ញៀវកម្មង់ច្រើនឈុតអញ្ចឹងគាត់ច្បាស់ជាសប្បាយអរដល់ថ្នាក់គាំងបេះដូងស្លាប់មិនខានទេ។
« ចា...ចាស៎លោកចាំខ្ញុំឲ្យខាងគេទៅរៀបចំជូន » នាងឱនគំនាបរួចក៏ដើរចេញទៅប្រាប់បុគ្គលិកដែលជាអ្នករៀបឈុតឲ្យវិចខ្ចប់សម្លៀកបំពាក់ជូនភ្ញៀវ។
ក្រឡេកមកមើល Taehyung ឯណេះវិញកំពុងតែញ័របបូរមាត់និយាយលែងចេញទៅហើយ គេកំពុងតែគាំងនឹងទង្វើរបស់រាងក្រាសដែលបានកម្មង់សម្លៀកបំពាក់ឲ្យគេដែលមានគ្រប់ម៉ូតនៅក្នុងហាងមួយនេះឲ្យគេស្ទើរតែទាំងអស់ទៅហើយ ហើយគេក៏មិនដឹងថាគួរនិយាយអ្វីនៅពេលនេះនោះដែរ។
YOU ARE READING
MR BADBOY // j.jk x k.th
Romance"កូនបំណុល និង កម្មសិទ្ធិ" Contents warning: mpreg, smut, abusive, violent, kidnapping and more...! Main characters: J.jk x K.th