Anxiety
Jungkook ឈរគាំងស្កុបនៅមួយកន្លែងបន្ទាប់ពីឃើញវត្តមានរបស់នារីដែលនាយខានបានជួបអស់រយៈពេលជាយូរឆ្នាំមកហើយ។ មិនចាំយូរ Jungkook ប្រញាប់ដាស់ស្មារតីខ្លួនឯងមកវិញ រួចអូសទាញ Taehyung ចេញពីកន្លែងនោះសម្ដៅទៅរកបុគ្គលិកដើម្បីគិតលុយថ្លៃសម្លៀកបំពាក់។
« លោ...លោកម្ចាស់ចង់ទៅណា? » Taehyung សួរពេលដែល Jungkook បោះជំហានចាកចេញទៅចោលទុកឲ្យខ្លួននៅកន្លែងគិតលុយតែម្នាក់ឯង។
« ខ្ញុំ...ខ្ញុំគ្មានលុយបង់ឲ្យគេទេ » Taehyung ចាប់ផ្ដើមភិតភ័យពេលបុគ្គលិកដើរចូលមករកគេទាំងញញឹមរួសរាយរាក់ទាក់ដោយក្ដីស្វាគមន៍។
***
« Juyeon! យកកាតរបស់យើងទៅគិតលុយឲ្យគេនៅខាងក្នុងទៅ » Jungkook ដើរមកដល់កន្លែងចតឡានដែលនៅក្បែរហាងវិញ រួចបើកទ្វារចូលទៅខាងក្នុងមុននឹងហុចកាតខ្មៅរបស់ខ្លួនឲ្យទៅនាយ Juyeon ដើម្បីឲ្យគេយកកាតទៅ Pay ថ្លៃសម្លៀកបំពាក់របស់ Taehyung ។ ឯ Juyeon ឯណេះវិញក៏ឆ្ងល់ឡើងមកតែក៏មិនហ៊ានសួរនាំអ្វីច្រើននោះដែរ ព្រោះបើមើលតាមទឹកមុខលោកម្ចាស់របស់គេគឺពិបាកនឹងពិពណ៌នាណាស់ដែរ។ ដោយមិនគិតគូរច្រើន Juyeon ក៏ទទួលកាតខ្មៅពីដៃរបស់ Jungkook រួចបើកទ្វារឡានចេញក្រៅនិងដើរចូលទៅខាងក្នុងហាងដើម្បីរក Taehyung គិតលុយ។
« សួស្ដី! សម្លៀកបំពាក់ទាំងអស់មុននេះគិតលុយទាំងអស់មកណា » Juyeon ចូលមកគិតលុយជំនួសធ្វើឲ្យ Taehyung រៀងភ្ញាក់បន្តិចដែរ។
បន្ទាប់ពីដឹងតម្លៃហើយ Juyeon ក៏ហុចកាតខ្មៅទៅកាន់បុគ្គលិកស្រីដែលកំពុងគិតលុយ រួចនាងយកកាតនោះទៅឆូតកាត់លុយថ្លៃសម្លៀកបំពាក់រួចក៏ហុចមកឲ្យនាយ Juyeon វិញ។
« អរគុណច្រើនចាស៎! » នាងហុចកាតឲ្យ Juyeon វិញទាំងញញឹមដាក់ភ្ញៀវតាមទម្លាប់។
« ប្អូនស្រី! របស់បងអស់ប៉ុន្មាន? » បន្តិចក្រោយមកបន្ទាប់ពី Juyeon ទទួលថង់សម្លៀកបំពាក់របស់ Taehyung ទាំងប៉ុន្មានមកដល់ដៃហើយ រួចក៏មាននារីម្នាក់ទៀតដើរចូលមកធ្វើឲ្យនាយ Juyeon ភាំងតែម្ដងចំពោះវត្តមានរបស់នារីម្នាក់នោះ។
"អ្នកនាង Laura តើ?" Juyeon ឧទានឡើងក្នុងចិត្ត រួចក៏បានដឹងភ្លាមៗថាហេតុអីមុននេះលោកម្ចាស់របស់នាយចេញមកចោល Taehyung ដោយទុកឲ្យនាយជាអ្នកទៅ Pay ថ្លៃសម្លៀកបំពាក់ជំនួស។
YOU ARE READING
MR BADBOY // j.jk x k.th
Lãng mạn"កូនបំណុល និង កម្មសិទ្ធិ" Contents warning: mpreg, smut, abusive, violent, kidnapping and more...! Main characters: J.jk x K.th