« អ...អត់ទេមីងខ្ញុំអត់ទៅទេ » Taehyung ក្រវីក្បាលតតាត់ចាប់ដៃមីងឃាត់ដំណើរមិនឲ្យគាត់នាំគេទៅមន្ទីពេទ្យ។
« ណាអ្នកប្រុសតូច! ទៅពេទ្យទៅបើលោកម្ចាស់ដឹងលោកម្ចាស់នឹងបន្ទោសពួកខ្ញុំហើយ » មីង Yun អង្វរក Taehyung ទើបធ្វើឲ្យរាងល្អិតចិត្តទន់ភ្លាមៗមុននឹងងក់ក្បាលយល់ព្រមរួចគាត់ក៏ឲ្យអ្នកបើកឡានដែលនៅទំនេរជូនគាត់និង Taehyung ទៅកាន់មន្ទីពេទ្យ។
***
មកដល់មន្ទីពេទ្យ Taehyung ក៏ត្រូវចូលទៅកាន់បន្ទប់ពិគ្រោះជំងឺជាមួយនឹង Doctor ជំនាញដើម្បីពិនិត្យមើលអាការៈរបស់គេឲ្យបានល្អិតល្អន់ ចំណែកឯមីង Yun ត្រូវអង្គុយរង់ចាំរាងតូចនៅខាងក្រៅ។
មួយសន្ទុះក្រោយមកបន្ទាប់ពីអង្គុយរង់ចាំលិទ្ធផលក្នុងបន្ទប់ពិគ្រោះជំងឺលោក Doctor ក៏ចេញមកវិញមកអង្គុយទល់មុខ Taehyung ដែលកំពុងអង្គុយរង់ចាំគាត់នៅឯតុពិភាក្សាជំងឺ មុននឹងលោក Doctor ក៏ងើបមុខមកសម្លឹងមុខរបស់ Taehyung ធ្វើឲ្យនាយល្អិតឯណោះភិតភ័យមិនដឹងគួរសួរនាំលោក Doctor ពីអ្វីនោះទេ។
« លោក Kim Taehyung! »
« តាំងពីតូចរហូតធំដឹងក្ដីមកដល់ពេញវ័យនេះតើលោកដែលពិនិត្យសុខភាពឬក៏ពិនិត្យអាការៈផ្នែកខាងក្នុងរបស់លោកដែលទេ? » ពេលដែលលោក Doctor ចាប់ផ្ដើមសួរភ្លាម Taehyung ក៏យកចិត្តទុកដាក់ស្ដាប់នឹងសំណួររបស់លោក Doctor តែពេលដែលគាត់សួរចប់គេក៏ក្រវីក្បាលជំនួសដោយការឆ្លើយតបទាំងមានអាការៈភិតភ័យបន្តិចបន្តួចផងដែរ។
« តើលោកមានដឹងទេ? »
« តើ...តើខ្ញុំកើតអីទៅលោក Doctor? » ដោយមិនឲ្យលោក Doctor និយាយឬសួរទាន់ Taehyung ក៏សួរនាំគាត់វិញទាំងភ័យស្លន់ស្លោស្លេកមុខស្លេកមាត់ជាខ្លាំង ព្រោះគេភ័យខ្លាចថាគេនឹងមានជំងឺប្រចាំកាយឬក៏ជំងឺធ្ងន់ធ្ងរអ្វីកើតឡើងមកលើគេ។
« សូមស្ងប់អារម្មណ៍សិនណាហើយស្ដាប់ខ្ញុំនិយាយឲ្យបានច្បាស់! លើលោកនេះមានចំនួនភាគរយតិចណាស់ដែលមនុស្សប្រុសមានរូបរាងខាងក្រៅជាមនុស្សប្រុសហើយ ប៉ុន្តែផ្នែកខាងក្នុងនៃរាងកាយគឺជាធម្មជាតិរបស់មនុស្សស្រីនោះ ឯលោកក៏ជាមនុស្សម្នាក់ក្នុងចំណោមភាគរយតិចនោះដូចគ្នា.... »
YOU ARE READING
MR BADBOY // j.jk x k.th
Romance"កូនបំណុល និង កម្មសិទ្ធិ" Contents warning: mpreg, smut, abusive, violent, kidnapping and more...! Main characters: J.jk x K.th