Jungkook ស្រាប់តែគាំងសម្ដីពេលលោកតាហៅនាយមកណែនាំអំពីអនាគតប៉ាម៉ាក់ក្មេក។ គ្រាន់តែពាក្យថាប៉ាម៉ាក់ក្មេកភ្លាម Jungkook ក៏កើនអារម្មណ៍មិនសូវជាល្អឡើងមកភ្លាម តែក៏មិនបញ្ចេញវាមកនោះដែរ ព្រោះនេះគឺជាលោកតារបស់គេណា!
« តានិយាយលេងទេ...តាដឹងច្បាស់ណាស់ថាចៅ Jung របស់តានឹងមិនរៀបការនៅវ័យប៉ុននេះឡើយ តើត្រូវដែរទេ? » លោកតារបស់ Jungkook លើកដៃដាក់ទៅលើស្មាចៅប្រុស និងញញឹមដាក់គេពេលដែលគាត់បាននិយាយលេងសើចបំភ័យចៅប្រុសរបស់គាត់ឲ្យគាំងមិនស្ទើរឡើយ ធ្វើឲ្យ Jungkook និយាយលែងចេញទៅហើយ។
« តើម្ចាស់តាហៅខ្ញុំមកទីនេះធ្វើអី? » Jungkook សម្រួលអារម្មណ៍និងសួរទៅកាន់លោកតារបស់គេ។
« នេះគឺជាលោក Shin និងភរិយា! ពួកគេទាំងពីរមកក្នុងថ្ងៃនេះគឺដើម្បីពិភាក្សាជាមួយចៅពីរឿងចូលភាគហ៊ុនក្នុងក្រុមហ៊ុនរបស់ចៅនៅឯ កូរ៉េ ទើបពួកគេឲ្យតាទាក់ទងទៅចៅដើម្បីមកពិភាក្សាគ្នានៅទីនេះ! »
« ហេតុអីម្ចាស់តាមិនឲ្យពួកគេខលទៅជួបខ្ញុំដោយខ្លួនឯងតែម្ដងទៅ? » Jungkook សួរទៅកាន់លោកតារបស់ខ្លួនទាំងមានអារម្មណ៍ថាខឹងចំពោះភ្ញៀវទាំងនោះដែលប្រើឲ្យលោកតារបស់នាយខលទាក់ទងទៅនាយជំនួសពួកគេ។
« ឥឡូវជ្រុលជាមកដល់ហើយពិភាក្សាគ្នាសិនទៅ »
***
ក្នុងព្រៃព្រឹក្សាសម្បូរទៅដោយធម្មជាតិជាច្រើនដុះខ្វាត់ខ្វែងយ៉ាងសន្ធឹក។ និស្សិតៗដែលមានដំណើរកំសាន្តទាំងប៉ុន្មានបាននាំគ្នារៀបចំបោះតង់សម្រាប់សម្រាកនៅក្នុងយប់នេះ ព្រោះពួកគេទើបតែមកដល់មួយស្របក់មុនហើយឥឡូវគ្រូៗក៏នាំពួកគេមករកកន្លែងបោះតង់សម្រាប់គេងនិងបានរៀបចំអាហារពេលល្ងាចសម្រាប់ញ៊ាំជុំគ្នានៅយប់នេះផងដែរ។
« Tae! យើងឮមកថានៅម្ដុំកន្លែងដែលពួកយើងបោះតង់សម្រាកនេះគឺមានទឹកជ្រោះណា! » Jeonghan រៀបចំរបស់បណ្ដើរនិយាយជាមួយមិត្តបណ្ដើរ។
« ប្រាកដជាមានហើយព្រោះពួកយើងត្រូវការកន្លែងណាដែលមានទឹកទុកសម្រាប់ប្រើប្រាស់នោះអី » Taehyung
« អូ...មែនហើយយើងភ្លេចគិតឲ្យឈឹងទៅ » Jeonghan លើកដៃទះថ្ងាស់ខ្លួនឯងបន្តិចនិងអស់សំណើចជាមួយខ្លួនឯងដែលគិតគូរមិនបានវែងឆ្ងាយត្រង់ចំណុចសំខាន់ៗដែលត្រូវមកកំសាន្តក្នុងព្រៃ។
YOU ARE READING
MR BADBOY // j.jk x k.th
Romance"កូនបំណុល និង កម្មសិទ្ធិ" Contents warning: mpreg, smut, abusive, violent, kidnapping and more...! Main characters: J.jk x K.th